រឿង អូដ្ឋនិងលា
(បទពាក្យ ៨)
កាលមួយនោះមានឈ្មួញអំបិលម្នាក់ រស់នៅស្នាក់ក្បែរវាលសាហារា
ផ្នែកខាងលិចនៃទ្វីបអាហ្វ្រិកា ឆ្លងកាត់មហាវាលខ្សាច់មួយដ៏ធំ ។
ឈ្មួញបានប្រើសត្វអូដ្ឋហើយនឹងលា ឲ្យពួកវាដឹកអំបិលច្រើនដុំ
យកទៅលក់នៅឯទីប្រជុំ ផ្សារមួយធំក្នុងដែនដីភារា ។
ការធ្វើដំណើរទៅផ្លូវវែងឆ្ងាយ នឿយហត់កាយសត្វទាំងពីរអង្គា
ខំប្រឹងដើរទៅមុខទាំងវេទនា ទ្រុឌទ្រមកាយាស្ទើរក្ស័យតៃហោង ។
ដល់ពាក់កណ្តាលផ្លូវទៅទីផ្សារ លាពោលថាអូដ្ឋអើយមេត្តាបង
ជួយរំលែកអីវ៉ាន់ពីលើខ្នង ខ្ញុំខ្លះផងដើម្បីឆ្លងដល់ត្រើយ ។
ឮលាអង្វរអូដ្ឋស្រូតឆ្លើយថា យើងធ្ងន់ដូចគ្នាទេសម្លាញ់អើយ
ឯងកុំរំអួយពេកប្រឹងឡើងវ៉ឺយ ពោលរួចហើយអូដ្ឋបន្តយាត្រា ។
លាខំប្រឹងដើរតាមទាំងត្រដរ ព្យាយាមអង្វរអូដ្ឋឲ្យមេត្តា
ជួយវាផងតែម្តងនេះទេណា ដ្បិតអីវាយល់គ្រាមានវិបរិត ។
មិនយូរប៉ុន្មានបានដល់ទីលង់ លាដួលតូងបាត់បង់អង្គជីវិត
ឈ្មួញឃើញលាស្លាប់ក៏មានគំនិត
ឆ្លៀតរិះគិតរកលាភតាមស្ថានការណ៍ ។
គាត់កាត់លើយបកស្បែកលាចេញមក រួចលើកយកផ្ទុកលើខ្នងអូដ្ឋរ៉ា
ព្រមទាំងដុំអំបិលបន្ទុកលា ឲ្យអូដ្ឋវាលីលាដឹកតែឯង ។
ចម្ងាយផ្លូវទៅផ្សារនៅឆ្ងាយក្រៃ អូដ្ឋនឹកសោកស្តាយកំហុសក្រៃលែង
បើព្រមជួយលាម្លេះមិនចំបែង ដឹកអីវ៉ាន់ម្នាក់ឯងថែមស្បែកលា ។
ការពារមុនប្រសើរជាងព្យាបាល រឿងដំណាលស្តីពីអូដ្ឋនិងលា
ជាដំបូន្មានមួយដ៏ពិស្តារ សម្រាប់ពិចារណាជាមេរៀន ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment