Wednesday, October 17, 2012

រឿងល្បើកនិងរឿងនិទាន

រឿង មិត្តសម្លាញ់ពីរនាក់និងសត្វខ្លាឃ្មុំ

មានមិត្តសម្លាញ់ពីរនាក់ ម្នាក់ឈ្មោះ ក្រូច និងម្នាក់ទៀតឈ្មោះ ខ្វិត
បាននាំគ្នាទៅរកបេះផ្លែឈើនៅក្នុងព្រៃ ។ នៅពេលដែលអ្នកទាំងពីរ
កំពុងដើររកផ្លែឈើ ស្រាប់តែមានសត្វខ្លាឃ្មុំមួយ បានរត់សំដៅមក
បម្រុងចាប់ពួកគេស៊ីជាអាហារ ។ យល់ភាពអាសន្នមកដល់ ក្រូចនិង
ខ្វិតក៏រត់គេចរកកន្លែងពួន ។ ក្រូច ដែលជាមនុស្សពូកែឡើងដើមឈើ
បានប្រវាឡើងទៅពួន នៅលើមែកឈើមួយ ដោយមិនរវល់ជួយជ្រោម
ជ្រែង ខ្វិត ដែលជាមនុស្សមិនធ្លាប់និងមិនចេះឡើងដើមឈើនោះ ឲ្យរក
កន្លែងពួនបានដូចខ្លួនឡើយ ។ បន្ទាប់ពីមើលឃើញថា គ្មាននរណាអាច
ជួយខ្លួនបាន ខ្វិតក៏ផ្តួលខ្លួន ដេកផ្កាប់មុខផ្ទាល់ដី ធ្វើពុតជាស្លាប់នៅក្បែរ
គល់ឈើ ។ នៅពេលដែលខ្លាឃ្មុំដេញមកទាន់ បានឃើញខ្វិតដេកស្តូក
ស្តឹងនៅក្បែរគល់ឈើ វាក៏យកច្រមុះវាមកហិតក្បាលខ្វិត រួចក៏រោទិ៍
ហើយដើរចេញទៅ ។ បន្ទាប់ពីខ្លាឃ្មុំបានដើរចេញទៅបាត់ ក្រូចក៏ចុះពី
លើដើមឈើមក ហើយសួរខ្វិតថា៖ “ហេតុអ្វីបានជាខ្លាឃ្មុំ គ្រាន់តែហិត
ក្បាលសម្លាញ់ ហើយក៏ដើរចេញដូច្នេះ ?” ។ ពេលនោះ ខ្វិតក៏បានឆ្លើយ
តបទៅក្រូចវិញថា៖ “ពីព្រោះវាគ្មានបំណងចង់ស៊ីខ្ញុំទេ ។ វាគ្រាន់តែចង់
ខ្សឹបប្រាប់ខ្ញុំ នូវពាក្យពីរបីម៉ាត់ប៉ុណ្ណោះ” ។ ឮដូច្នោះ ក្រូចក៏សួរទៅខ្វិតថា៖
 “តើពាក្យនោះ ខ្លាឃ្មុំនិយាយថាដូចម្តេចដែរ ?” ។ “វាបាននិយាយថា៖”
ខ្វិតឆ្លើយតប “មិនត្រូវទុកចិត្តមនុស្ស ដែលបោះបង់ចោលមិត្តសម្លាញ់ ក្នុងគ្រាមានអាសន្ននោះឡើយ” ៕
"ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន"

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...