Tuesday, July 24, 2012

រឿងល្បើកនិងរឿងនិទាន

រឿង ក្មេងប្រុសនិងសត្វកង្កែប
មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត់ប្រឡែងគ្នា
អស់ចិត្ត ក្មេងប្រុសទាំងនោះ ក៏នាំគ្នាទៅអង្គុយក្រោមដើមឈើមួយដើម
នៅក្បែរមាត់ត្រពាំង ។ ខណៈនោះ ក្មេងម្នាក់បានឃើញអំបែងក្បឿងមួយ
គំនរ ដែលគេយកមកចាក់ចោលនៅក្បែរគល់ឈើ ។ វាបានប្រាប់ក្មេង
ដទៃថា៖ “ខ្ញុំធ្លាប់ឃើញគេយកអំបែងក្បឿង គប់លើផ្ទៃទឹក ឲ្យវាប្លាត
លោត ដូចសត្វកង្កែបលោតក្នុងស្រែអញ្ចឹង” ។ ពោលហើយ ក្មេងនោះ
ក៏រើសយកអំបែងក្បឿងមួយ មកគប់បញ្ឆិតលើផ្ទៃទឹកត្រពាំង ។ អំបែង
ក្បឿងក៏បានលោតប្លោតៗលើផ្ទៃទឹក ប្រៀបដូចជាសត្វកង្កែបលោតក្នុង
ស្រែមែន ។ ឃើញដូច្នោះ ក្មេងដទៃទៀតក៏នាំគ្នារើសអំបែងក្បឿង គប់
លេងពាសពេញផ្ទៃទឹកត្រពាំង បណ្តាលឲ្យត្រូវក្បាលសត្វកង្កែបមួយ
ចំនួន បែកហូរឈាមស្លាប់យ៉ាងទាន់ហន់ ។ កង្កែបនៅក្នុងត្រពាំងទាំង
អស់ ភ័យចលាចលខ្វល់ខ្វាយឥតឧប្បមា ព្រោះថា បើមុជចុះទៅបាត
ត្រពាំង ដើម្បីគេចពីអំបែងក្បឿង នឹងត្រូវថប់ដង្ហើមស្លាប់ ។ បើងើប
ក្បាលចេញពីក្នុងទឹក ដើម្បីដកដង្ហើម ខ្លាចត្រូវនឹងអំបែងក្បឿងស្លាប់ ។
ស្ថិតនៅក្នុងភាពអាសន្ននោះ កង្កែបអូបមួយដែលមានវ័យចំណាស់បន្តិច
បានងើបឡើង ហើយស្រែកខ្លាំងៗទៅកាន់ពួកក្មេងៗថា៖ “ឈប់សិនប្អូន
ប្រុស ! អ្វីដែលជាកីឡា និងការសប្បាយរបស់អ្នករាល់គ្នា វាគឺជាសេចក្តី
ស្លាប់របស់ពួកយើង” ។ ស្រែកប្រាប់ពួកក្មេងរួច កង្កែបអូបក៏ប្រញាប់មុជ
ចុះទៅក្នុងទឹកភ្លាម ដើម្បីគេចពីអំបែងក្បឿង ដែលកំពុងតែរត់ច្រវាត់ច្រវែង
ពេញផ្ទៃត្រពាំង ។ បន្ទាប់ពីពួកក្មេងៗ បានឮកង្កែបអូបស្រែកប្រាប់ដូច្នោះ ពួកគេក៏យល់ហេតុការណ៍ ហើយឈប់គប់អំបែងក្បឿង ចូលទៅក្នុងទឹក
ត្រពាំងតទៅទៀត ៕
អ្វីដែលជាការសប្បាយរបស់យើង អាចនាំមកនូវក្តីទុក្ខសោកដល់អ្នកដទៃ

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...