រឿង ព្រះមហាក្សត្រនិងសត្វស្វា
កាលពីព្រេងនាយ មានព្រះមហាក្សត្រមួយអង្គ ទ្រង់បានចិញ្ចឹមសត្វស្វា
មួយ ដែលជាទីស្រឡាញ់ទុកចិត្ត របស់ព្រះអង្គក្រៃលែង ។ នៅពេល
ព្រះអង្គ យាងទៅណាមកណាម្តងៗ ទ្រង់តែងតែនាំយកស្វានោះ ទៅ
ជាមួយទ្រង់ជានិច្ច ។ ព្រះអង្គ ថែមទាំងបានប្រគល់ដាវមួយ ឲ្យស្វា
ស្ពាយជាគ្រឿងឥស្សរយយសទៀតផង ។ ថ្ងៃមួយ ព្រះមហាក្សត្របាន
នាំស្វា ចូលទៅដើរប្រពាធ នៅក្នុងឧទ្យានរបស់ព្រះអង្គ ។ បន្ទាប់ពីបាន
ដើរកំសាន្តមួយស្របក់ ព្រះអង្គក៏ចូលទៅផ្ទុំ នៅក្នុងរោងទងមួយ ដែល
ពួកអមាត្យបានសង់ឡើង សម្រាប់ព្រះអង្គផ្ទុំកំសាន្ត ។ បន្ទាប់ពីត្រូវ
ខ្យល់ជំនោរបក់មករំភើយៗ ព្រះមហាក្សត្រ ក៏បានផ្ទុំលង់លក់នៅក្នុង
រោងទង ។ មួយសន្ទុះក្រោយមក មានសត្វឃ្មុំមួយ បានហើរមកទំលើ
ព្រះភ័ក្ត្រព្រះអង្គ ។ ឃើញដូច្នោះ ស្វាដែលកំពុងតែអង្គុយយាមព្រះ
មហាក្សត្រ នៅក្បែរនោះ ក៏ព្យាយាមដេញឃ្មុំ ឲ្យហើរចេញទៅឲ្យ
ឆ្ងាយ ។ ក៏ប៉ុន្តែ ឃ្មុំនោះមិនព្រមហើរចេញ ទៅណាឆ្ងាយទេ ។ វាហើរ
វិលចុះវិលឡើង ក៏មកទំនៅលើថ្ងាសព្រះមហាក្សត្រ ។ ដោយអត់ទ្រាំ
នឹងការរំខានរបស់ឃ្មុំមិនបាន ស្វាក៏ស្វែងរកមធ្យោបាយ ដើម្បីសម្លាប់
ឃ្មុំនោះចោល ។ រំពេចនោះ ស្វាក៏នឹកឃើញដាវ ដែលព្រះមហាក្សត្រ
បានប្រគល់ឲ្យវា ។ ដោយខ្វះការពិចារណាឲ្យបានស៊ីជម្រៅ ស្វាក៏បាន
ដកដាវចេញពីស្រោម ហើយកាប់ឃ្មុំនោះស្លាប់ទៅ ។ ប៉ុន្តែ អ្វីដែល
ធ្វើឲ្យស្វាភ្ញាក់ផ្អើលខ្លាំងនោះ គឺព្រះកេសរបស់ព្រះមហាក្សត្រ ក៏ត្រូវ
បានផ្លែដាវរបស់វា ពុះជ្រែកបែកជាពីរដែរ ៕
"មានសត្រូវដែលចេះគិត ប្រសើជាងមានមិត្តដែលឥតចេះពិចារណា"
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment