Friday, October 26, 2012

រឿងល្បើកនិងរឿងនិទាន

រឿង មាន់គកនិងពួកចោរ

មានចោរមួយក្រុម បានលបចូលទៅលួចទ្រព្យសម្បត្តិ នៅក្នុងផ្ទះមួយ ។ នៅពេលដែលចោរទាំងនោះ ចូលទៅដល់ក្នុងផ្ទះ ពួកគេមិនឃើញមាន
ទ្រព្យសម្បត្តិអ្វីឡើយ មានតែមាន់គកមួយ ដែលម្ចាស់ផ្ទះបានក្រុងវា
នៅក្នុងអង្រុត ។ ពួកចោរក៏លួចយកមាន់គកនោះ មកធ្វើជាអាហារ ។
នៅពេលដែលក្រុមចោរ ត្រឡប់មកដល់ជំរំរបស់ពួកគេ ហើយរៀបចំ
សម្លាប់មាន់គក ដើម្បីអាំងធ្វើជាអាហារ មាន់គកក៏បាននិយាយអង្វរ
ចោរទាំងនោះថា៖ “សូមអ្នកទាំងអស់គ្នា កុំសម្លាប់ខ្ញុំអី ព្រោះខ្ញុំជាសត្វ
ដែលបម្រើផលប្រយោជន៍ ឲ្យមនុស្សទូទៅ ។ រៀងរាល់ពេលទាបភ្លឺ
ខ្ញុំតែងតែរងាវដាស់មនុស្ស ឲ្យងើបទៅធ្វើការងារ មិនដែលខកខាន
ឡើយ” ។ លុះឮមាន់គកនិយាយដូច្នោះ ពួកចោរក៏តបវិញថា៖ “សម្តី
ឯង គឺជាហេតុផលដ៏ត្រឹមត្រូវជាទីបំផុតសម្រាប់ពួកយើង ក្នុងការសម្លាប់
ឯងស៊ីជាអាហារ ព្រោះថា នៅពេលដែលឯងរងាវនោះ ឯងបានដាស់
អ្នកស្រុកឲ្យភ្ញាក់ឡើង ដែលជាហេតុមិនអាចឲ្យយើង ចូលទៅលួចទ្រព្យ
សម្បត្តិរបស់ពួកគេបាន” ៕
"មនុស្សអប្រីយ៍ មិនស្គាល់ថាអ្វីជាប្រយោជន៍សាធារណនោះទេ"

No comments:

ចំណីខួរក្បាល

បោះឆ្នោតនៅស្រុកអាមេរិក ឆ្នាំនេះ ខ្ញុំទៅបោះឆ្នោតមុនថ្ងៃកំណត់ ដ្បិតសម្រាប់ខ្ញុំជម្រើសបេក្ខជនដឹកនាំប្រទេសគឺមានតែពីរប្រភេទតែប៉ុណ្ណោះ៖ បេក្ខជនដ...