Thursday, April 19, 2018
សង្កេត
ពាក្យអង់គ្លេសដែលខ្មែរប្រើមិនត្រូវតាមអត្ថន័យ
ខ្ញុំឧស្សាហ៍ឃើញខ្មែរយើងរាប់បញ្ចូលទាំងប្រពន្ធខ្ញុំផង ប្រើពាក្យអង់គ្លេសខុសអត្ថន័យជាញឹកញាប់ ។ មិនមានបំណងទិតៀននរណាម្នាក់ទេ គ្រាន់តែចង់ប្រាប់នូវពាក្យត្រឹមត្រូវមួយចំនួនដែលយើងគួរប្រើក្នុងការសរសេរឬនិយាយស្តី ។ ខាងក្រោមនេះ ជាឧទាហរណ៍ខ្លះៗ៖
១) ទៅលេងស្រុកកំណើតឬភូមិកំណើត => Go to visit home land. គេគួរសរសេរថា៖ Go to visit hometown. បើរស់នៅបរទេសហើយត្រឡប់ទៅលេងស្រុកខ្មែរ គេអាចសរសេរថា៖ Go to visit my birthplace or visit the country of my birth.
២) សហការី ឬ ក្រុមការងារ => Team work. គេគួរសរសេរថា៖ Colleagues or Co-workers.
៣) ស្លៀកពាក់សាមញ ឬ ធម្មតា => Free Style. គេគួរសរសេរថា៖ Casual or Going casual.
Friday, April 6, 2018
ចំណីខួរក្បាល
អតីតភាព បច្ចុប្បន្នភាព អនាគតភាពៈ ពាក្យថ្មី ឬក៏ពាក្យគ្មានន័យ?
ខ្ញុំឧស្សាហ៍ឃើញគេសរសេរពាក្យ អតីតភាព និង បច្ចុប្បន្នភាព ជាញឹកញាប់ បុ៉ន្តែមិនទាន់ឃើញអ្នកណាសរសេរពាក្យ អនាគតភាពនៅឡើយទេ ។ ខ្ញុំគិតថា មិនយូរមិនឆាប់ ពាក្យអនាគតភាពនឹងត្រូវគេយកមកប្រើជាមិនខាន ព្រោះពាក្យទាំងបីនេះជាញាតិសន្តាននឹងគ្នា ពាក់ព័ន្ធទៅនឹងកាលវេលា ។ ដើម្បីចូលរួមលើកស្ទួយវិស័យអក្សរសាស្ត្រខ្មែរ ខ្ញុំសូមសាកល្បងវែកញែកពាក្យទាំងបីនេះបន្តិចដើម្បីទុកជាគត្តិបណ្ឌិតគិតទាំងអស់គ្នា ។
តាមក្បួនវេយ្យាករណ៍ ពាក្យ៖ អតីត បច្ចុប្បន្ន និង អនាគត ជាពាក្យដែលគេប្រើសម្រាប់បញ្ជាក់ពេលវេលា (កាល)។ ដូច្នេះ នៅក្នុងការសរសេរ គេតែងតែយកពាក្យ កាល មកដាក់ភ្ជាប់ពីក្រោយ ។ ឧទាហរណ៍ៈ អតីតកាល បញ្ជាក់អំពីព្រឹត្តិការណ៍ដែលបានកើតឡើងកន្លងហួសទៅ ។ បច្ចុប្បន្នកាល បញ្ជាក់អំពីព្រឹត្តិការណ៍ដែលកើតឡើងឬកំពុងកើតឡើងនៅចំពោះមុខ ។ អនាគតកាលបញ្ជាក់អំពីព្រឹត្តិការណ៍ដែលហៀបនឹង ឬក៏នឹងកើតឡើងនៅគ្រាខាងមុខ ។ ព្រឹត្តិការណ៍អានាគតអាចនឹងមិនកើតឡើងក៏មានដែរអាស្រ័យលើកត្តានានាដែលមានឥទ្ធិពលលើព្រឹត្តិការណ៍ ។
ចំណែកពាក្យ៖ អតីតភាព បច្ចុប្បន្នភាព និង អនាគតភាព គ្មានអ្វីត្រូវលើកយកមកវែកញែកពន្យល់ទេ ព្រោះវាគឺជាពាក្យបង្កើតឡើងដោយស្មេរដែលមិនគ្នេរអំពីភាពត្រឹមត្រូវនិងមិនត្រឹមត្រូវនៃការសរសេរភាសា ៕
Subscribe to:
Posts (Atom)
ចំណីខួរក្បាល
នរកប្រាំបួនជាន់ ថ្មីៗនេះ ខ្ញុំបានមើលភាពយន្តឯកសារស្តីអំពីកវីដ៏ល្បីល្បាញមួយរូបរបស់ប្រទេសអ៊ីតាលី គឺលោក ដានតេ អាលីហ្គៀរី (Dante Aligieri) ។ ខ្...
-
ត្រីមួយតម្បុតពីរ បច្ចុប្បន្ន យើងឃើញមានពលរដ្ឋខ្មែរជាច្រើនបានធ្វើអន្តោប្រវេសន៍ ទៅរស់នៅក្នុងប្រទេសនានាដូចជា សហរដ្ឋអាមេរិក បារាំង កាណាដា និង អ...
-
សង្វេគអាចម៍ អាចម៍ជាពាក្យអសុរស ។ អ្នកដែលប្រើពាក្យអាចម៍នៅក្នុងការនិយាយស្តីឬសរសេរ អាចនឹងត្រូវគេស្អប់ដូចអាចម៍ ។ ប៉ុន្តែ ប្រសិនបើយើងយកពាក្យអាចម...
-
ហាត់ប្រាណ និង ហាត់ប្រាជ្ញ ខ្ញុំមិនមែនជាអ្នកសិក្សាផ្នែកវេជ្ជសាស្ត្រទេ ។ ក៏ប៉ុន្តែ ខ្ញុំមានមិត្តភក្តិជាច្រើនដែលមានជំនាញផ្នែកវេជ្ជសាស្ត្រ ។ ផ...