Saturday, December 29, 2012

រឿងល្បើកនិងរឿងនិទាន

រឿង តោនិងក្របីព្រៃ

តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ
មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង
ឈរស៊ីស្មៅនៅក្បែរបឹងនោះ ។ តោមានបំណងចាប់ក្របីទាំងនោះ ស៊ី
ជាអាហារ ។ ប៉ុន្តែ នៅពេលដែលតោ លបចូលទៅជិតក្របីទាំងបួន
ពេលណា ពួកវាតែងតែបែរគូទទល់គ្នា ដើម្បីប្រឈមមុខតតាំងនឹងតោ ដែលជាហេតុមិនអាចឲ្យតោ លោតចូលទៅខាំក្របីណាមួយបាន
ឡើយ ។ ព្រោះថា ទោះបីជាតោ លោតចូលទៅខាំក្របីពីទិសណាក៏
ដោយ វាត្រូវប្រឈមមុខ ទល់នឹងស្នែងដ៏មុតស្រួច របស់ក្របីជានិច្ច ។
មិនយូរប៉ុន្មាន ក្របីព្រៃទាំងបួនមានជម្លោះនឹងគ្នា ហើយពួកវាក៏បានចែក
ផ្លូវគ្នា ទៅរកស៊ីស្មៅនៅកន្លែងទីទៃរៀងៗខ្លួន ។ ឆ្លៀតឱកាសដែលក្របី
ព្រៃទាំងបួន កំពុងមានជម្លោះនឹងគ្នា តោក៏បានលបចូលទៅ ខាំសម្លាប់
ក្របីទាំងនោះ ស៊ីម្តងមួយៗអស់ទៅ ៕
ការបែកបាក់សាមគ្កីគ្នា អាចឲ្យសត្រូវយាយីយើងបាន

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...