រឿង មេទ័ពនិងគ្រាប់ព្រួញពិស
(បទពាក្យ ៨)
សម័យមួយនៅស្រុកពារាណសី មានមេទ័ពចក្រីម្នាក់ក្លាហាន
ចេញទៅច្បាំងតតាំងហើយត្រូវបាន
សត្រូវបាញ់ត្រូវប្រាណនឹងព្រួញពិស ។
ចុកចាប់ណាស់គាត់ប្រះដេកលើដី ហើយស្រដីប្រាប់ទ័ពឲ្យជ្រើសរើស
រកភ្នាក់ងារមួយក្រុមកុំឲ្យឃ្នើស ស្វែងចាប់ម្ចាស់ព្រួញពិសនោះឲ្យបាន ។
“យើងចង់ដឹងថាអ្នកមានតេជដៃ បាញ់ព្រួញពិសចង្រៃមុតជាប់ប្រាណ
ប្រុសឬស្រីឈ្មោះអ្វីចោរសាមាន្យ ចិត្តក្លាហានដូចខ្លាឬរាជសីហ៍ ។
តើជននោះមានយសធំឬតូច បើប្រដូចនឹងយើងជាចក្រី
ឋានៈវាស្មើយើងដែរឬអី មានថ្វីដៃប្រើធ្នូឬក៏ស្នា ។
ឯគ្រាប់ព្រួញដែលវាបាញ់ទម្លុះ ឲ្យធ្លាយធ្លុះខ្លួនយើងឈឺពឺតផ្សា
តើវាធ្វើពីឈើប្រភេទណា យើងត្រូវការឲ្យវាប្រាប់ឲ្យច្បាស់” ។
លុះបានស្តាប់បង្គាប់មេទ័ពថ្លែង កូនទ័ពម្នាក់ចំបែងចិត្តខ្លាំងណាស់
ចូលរៀបរាប់ប្រាប់មេថាលោកម្ចាស់
របួសលោកធ្ងន់ណាស់ព្យាបាលសិន ។
គ្រាប់ព្រួញពិសនេះពិតគ្រោះថ្នាក់ជាក់
អាចធ្វើឲ្យលោកម្ចាស់មានទុក្ខធ្ងន់
ច្នេះគួរតែព្យាបាលជាបន្ទាន់ ដើម្បីជួយសម្រន់ការឈឺចាប់ ។
តែមេទ័ពបង្គាប់តបវិញថា នេះគឺជាបញ្ជាឯងត្រូវស្តាប់
យើងត្រូវការម្ចាស់ព្រួញមករ៉ាយរ៉ាប់ ប្រាប់សាវតាវាឲ្យយើងដឹងមុន ។
យល់មេទ័ពបង្គាប់មិនត្រិះរិះ កូនទ័ពទាល់តម្រិះក៏រួសរាន់
ស្វែងរកម្ចាស់ព្រួញពិសជាបន្ទាន់ ក្រែងមកទាន់សង្គ្រោះលោកចក្រី ។
ពេលចាប់បានម្ចាស់ព្រួញពិសមកដល់
កម្មអកុសលផ្តល់ឲ្យមេទ័ពក្ស័យ
ដ្បិតជាតិពិសជ្រួតជ្រាបពេញរាងកាយ
ជីវិតគាត់អន្តរាយបាត់ទៅហើយ ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment