Sunday, November 4, 2012

រឿងល្បើកនិងរឿងនិទាន

រឿង សត្វលានិងរូបចម្លាក់

បុរសម្នាក់បានផ្ទុករូបចម្លាក់ព្រះពុទ្ធបដិមាករ ដែលធ្វើអំពីឈើមួយអង្គ
នៅលើខ្នងលា ដើម្បីដឹកយកទៅដាក់នៅក្នុងព្រះវិហារ ។ នៅពេលដែល
បុរសនោះ ដឹករូបចម្លាក់ព្រះពុទ្ធបដិមាករ មកដល់ទីប្រជុំជនមួយ អ្នក
ស្រុកបានឃើញរូបបដិមាករនៅលើខ្នងលា ក៏នាំគ្នាមកក្រាបថ្វាយបង្គំ ។
ឃើញដូច្នោះ លាស្មានថាអ្នកស្រុកមកថ្វាយបង្គំវា ។ វាក៏ងើបក្បាលឡើង
ហើយឈរបង់ជំទែងសម្តែងឫកយ៉ាងសង្ហា ទោះបីជាម្ចាស់វា ខំប្រឹងទាញ
ខ្សែដឹកវាយ៉ាងណា ក៏វាមិនព្រមដើរទៅមុខទៀតឡើយ ។ បុរសបរលា
យល់សេចក្តី គាត់ក៏ទាញខ្សែតីមកវាយលានោះយ៉ាងខ្លាំង ហើយស្រែក
ដៀលវាថា៖ “យីអើ ! អាសត្វចម្កួត វាមិនទាន់ដល់ពេល ដែលមនុស្ស
គោរពបូជាសត្វលានៅឡើយទេ” ៕
"យើងមិនត្រូវទទួលយក នូវកិត្តិយសដែលជារបស់អ្នកដទៃនោះទេ"

No comments:

ចំណីខួរក្បាល

កិច្ចព្រមព្រៀង កិច្ចព្រមព្រៀង គឺជាពាក្យមួយ ដែលមានអត្ថន័យ ទូលំទូលាយ ។ ហើយវាក៏ជាពាក្យមួយ ដែលបង្កឲ្យមានគ្រោះមហន្តារាយ មកលើមនុស្សជាតិ ជាច្រើនដ...