Sunday, October 7, 2012

Fables and Folktales

រឿង ម្តាយទំរើសកូន

ក្មេងប្រុសម្នាក់បានលួចសៀវភៅមួយក្បាល ពីសិស្សរួមថ្នាក់របស់វា ។
នៅពេលមកដល់ផ្ទះ វាបានយកសៀវភៅដែលវាលួចគេនោះ ទៅឲ្យ
ម្តាយវា ។ ម្តាយក្មេងនោះ មិនត្រឹមតែមិនវាយប្រដៅវា ឲ្យឈប់លួច
សៀវភៅគេនោះទេ គាត់ថែមទាំងលើកទឹកចិត្តវា ឲ្យប្រព្រឹត្តអំពើមិន
គប្បីនេះតទៅទៀត ។ ក្រោយមក ក្មេងនោះមិនត្រឹមតែលួចសៀវភៅ
តែប៉ុណ្ណោះទេ វាបានលួចខោអាវ និងរបស់ផ្សេងៗទៀត យកមកឲ្យ
ម្តាយវា ។ លុះក្មេងនោះធំពេញជំទង់ វាក៏បានចាប់ផ្តើមលួចរបស់មាន
តម្លៃធំៗ ដូចជា កង់ ម៉ូតូ និង ឡានជាដើម ។ ថ្ងៃមួយ នៅពេលដែល
ក្មេងនោះកំពុងតែលួចឡានគេ ក្រសួងមានសមត្ថកិច្ចក៏ចាប់វាបាន ហើយបញ្ជូនវាទៅកាត់ទោសនៅតុលាការ ។ បន្ទាប់ពីបានស្តាប់ការ
សារភាព អំពីអំពើរបស់ក្មេងនោះរួច ចៅក្រមបានកាត់ទោសប្រហារ
ជីវិតវាជាសាធារណៈ ដើម្បីទុកជាគំរូព្រមានដល់ក្មេងដទៃ កុំឲ្យប្រ
ព្រឹត្តអំពើយង់ឃ្នងដូចវាទៀត ។ នៅពេលដែលគេបណ្តើរវាយកទៅ
ប្រហារជីវិត ម្តាយក្មេងនោះបានយំស្រែកយ៉ាងខ្លាំង ។ គាត់យកដៃគក់
ទ្រូង ទួញសោកស្តាយជីវិតកូនរបស់គាត់ ។ ឃើញដូច្នោះ ក្មេងនោះក៏
សុំការអនុញ្ញាតពីពួកឆ្មាំ ដើម្បីឲ្យវាបានខ្សឹបប្រាប់ម្តាយរបស់វា នូវបណ្តាំ
មួយ មុនពេលវាស្លាប់ ។ នៅពេលដែលពួកឆ្មាំនាំម្តាយរបស់វា ឲ្យមក
ផ្ទៀងត្រចៀកស្តាប់បណ្តាំវា ក្មេងនោះក៏ហាមាត់ខាំស្លឹកត្រចៀកម្តាយវា រហូតដល់ដាច់ហូរឈាមរហាម ។ ដោយក្តីទោសៈ ម្តាយរបស់ក្មេងនោះ
បានជេរប្រទេចផ្តាសារវា ហើដៀលវាថា៖ “អាកូនមិនច្រឡំនឹងគេ !” ។
ក្មេងនោះ បានតបទៅម្តាយវាវិញថា៖ “ត្រូវហើយ ! អាកូនដែលមិនច្រឡំ
នឹងគេ គឺកើតមកពីម្តាយ ដែលមិនច្រឡំនឹងគេ ។ បើម៉ែវាយប្រដៅខ្ញុំ នៅពេលដែលខ្ញុំលួចសៀវភៅគេជាលើកដំបូងនោះ ម្លេះសមខ្ញុំ មិន
ធ្លាក់ខ្លួនដល់ថ្នាក់នេះឡើយ ហើយក៏មិនត្រូវស្លាប់យ៉ាងអាម៉ាស់ដូច្នេះ
ដែរ” ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...