រឿង សារិកា ក្ងោក និង កុក
(បទ កាកគតិ)
ថ្លែងពីព្រានព្រៃ         ទាក់បានសត្វបី              គឺសារិកា
ក្ងោកមួយកុកមួយ      យកមករក្សា                 ហ្វឹកហាត់វិជ្ជា
                                    ចេះស្តាប់សម្តី ។
បង្រៀនសារិកា           ឲ្យចេះភាសា                អាចនិយាយស្តី
ឆ្លើយឆ្លងនឹងមនុស្ស    មិនថាប្រុសស្រី            ព្រោះវាឆ្លាតវៃ
                                     លើសសត្វនានា ។
ឯក្ងោកនិងកុក             ឲ្យរៀនរាំក្លុក                 ល្អមើលអស្ចារ្យ
លុះដល់គ្រាមួយ          ព្រានយកពួកវា            ថ្វាយស្តេចទស្សនា
                                     កំសាន្តហឫទ័យ ។
នៅមុខរាជា                 ឆោមសារិកា                  សាសងសម្តី
ជួនកាលវាហួច           ជួនកាលនិយាយ          ឆ្លើយនឹងព្រានព្រៃ
                                     ឥតភ្លេចមួយឃ្លា ។
ក្រោយពេលបានស្តាប់   សំនៀងសាសព្ទ         សត្វសារិកា
ស្តេចសព្វហឫទ័យ         ហើយសួរព្រានថា        យើងចង់ជាវវា
                                       ពីអ្នកបានទេ ។
ព្រានទូលថាបាន           សត្វទាំងបីប្រាណ          ឥតបញ្ហាទេ
តែសូមទ្រង់ទត             ក្ងោកនិងកុកដែរ              ពួកវាពូកែ
                                       រាំត្លុកក្រៃណា ។
ស្តេចឮដូច្នោះ               ទ្រង់ផ្តល់កិត្តិយស            ឲ្យសត្វមយូរ៉ា
ឡើងរាំលើឆាក             ថ្វាយទ្រង់ទស្សនា           តើវាអស្ចារ្យ
                                      ដូចព្រានពោលទេ ។
ក្ងោកឡើងលើឆាក       បើកកន្ទុយខ្វាក                ខិតខំរាំរេ
លាតត្រដាងស្លាប        ខ្លួនរីកធំទ្វេ                 ស្តេចទតហើយស្នេហ៌
                                      ក្ងោកពេញចិន្តា ។
ស្តេចប្រាប់ឲ្យគេ           ចាប់ក្ងោកទុកដែរ             ដូចសារិកា
ដល់វេនកុកម្តង           វាមានប្រាជ្ញា            ឈ្វេងយល់ហេតុការណ៍
                                    ពីគ្រោះថ្នាក់ធំ ។
កុករិះគិតថា                សត្វសារិកា                      និងក្ងោកខិតខំ
សម្តែងវិជ្ជា                  មិនហ៊ានបន្លំ                     បានល្អឧត្តម
                                    ស្តេចគាប់ហឫទ័យ ។
ស្តេចស្រឡាញ់ពេក    ចាប់ដាក់ទ្រុងដែក           ទុកទតរាល់ថ្ងៃ
ធម្មតាសត្វជាប់--         ទ្រុងគ្មានសេរី                  ដូចសត្វបក្សី
                                     រស់ក្នុងព្រៃឡើយ ។
លុះគិតឃើញច្នោះ      កុកឱនក្បាលចុះ              ធ្វើល្ងង់តោះតើយ
ត្រដាងស្លាបរាំ             លើកជើងល្វើយៗ       ស្តេចទតយល់ហើយ
                                    មិនចូលចិត្តសោះ ។
ស្តេចចេញបញ្ជា         កុកមិនបានការ                ដោះលែងវាចុះ
ព្រានបានស្តាប់ហើយ     ចាប់កុកលើកបោះ        ឲ្យវាហើរហោះ
                                     វិលចូលក្នុងព្រៃ ។
កុកវិលទៅស្ថាន         ជួបញាតិសន្តាន                រស់មានសេរី
ព្រោះមានគំនិត         ចេះគិតលកលៃ                ប្រើភាពឈ្លាសវៃ
                                   រកសេរីភាព ៕
"ចំណេះវិជ្ជា បើប្រើខុសកាលវេលា អាចនាំទុក្ខដល់ខ្លួន"
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
កិច្ចព្រមព្រៀង កិច្ចព្រមព្រៀង គឺជាពាក្យមួយ ដែលមានអត្ថន័យ ទូលំទូលាយ ។ ហើយវាក៏ជាពាក្យមួយ ដែលបង្កឲ្យមានគ្រោះមហន្តារាយ មកលើមនុស្សជាតិ ជាច្រើនដ...
- 
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
 - 
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
 - 
ស្មន់ (Inbreeding) នៅពេលមនុស្សព្យាយាមសង្គ្រោះសត្វព្រៃដែលមានហានិភ័យដាច់ពូជ មនុស្សរមែងស្វែងរកសត្វដែលមានអម្បូរដូចគ្នានោះ យកមកអំពីទីឆ្ងាយដាច់អ...
 


No comments:
Post a Comment