រឿង រាជសីហ៍ ចចក និង កញ្ជ្រោង
កាលពីព្រេងនាយ មានរាជសីហ៍ចាស់មួយ រស់នៅក្នុងល្អាងភ្នំដងរែក ។
លុះរាជសីហ៍នោះ ចូលដល់វ័យជរាទ្រុឌទ្រោម វាបានធ្លាក់ខ្លួនឈឺ ហើយ
ក៏ដេកសម្ងំ នៅក្នុងល្អាងរបស់វា ។ នៅពេលដែលសត្វព្រៃ ដែលរស់នៅ
ជិតខាង បានទទួលដំណឹងថា រាជសីហ៍មានជម្ងឺ ពួកវាក៏នាំគ្នា ចូលទៅ
សួរសុខទុក្ខរាជសីហ៍ គ្រប់ៗគ្នា លើកលែងតែកញ្ជ្រោងមួយប៉ុណ្ណោះ
ដែលមិនបានទៅ ។ គ្រានោះ ចចក ដែលធ្លាប់មានគំនុំជាមួយនឹង
កញ្ជ្រោង បានគិតក្នុងចិត្តថាៈ នេះជាឱកាសដ៏ល្អមួយ ដើម្បីឲ្យកញ្ជ្រោង
សងគំនុំចាស់របស់វា ។ លុះគិតរួចហើយ ចចកក៏ពោលពាក្យទូលពិត
អំពីអវត្តមានរបស់កញ្ជ្រោង ទៅរាជសីហ៍ថា៖ “លោកម្ចាស់ឃើញទេ ពួក
យើងបាននាំគ្នាទាំងហ្វូង មកសួរសុខទុក្ខលោកម្ចាស់ លើកលែងតែអា
កញ្ជ្រោងមួយប៉ុណ្ណោះ ដែលវាមិនបានឈឺឆ្អាល អំពីរឿងលោកម្ចាស់ឈឺ
ឬជានោះឡើយ” ។ គាប់ជួនពេលនោះ កញ្ជ្រោងក៏បានចូលមកដល់ ព្រម
ទាំងបានឮ ពាក្យចុងក្រោយរបស់ចចក ។ ពេលឃើញកញ្ជ្រោងចូលមក
ដល់ រាជសីហ៍បានស្រែករោទ៍យ៉ាងខ្លាំង ដោយសម្តែងនូវការមិនពេញចិត្ត
ចំពោះអកប្បកិរិយារបស់កញ្ជ្រោង ។ ខណៈនោះ កញ្ជ្រោងបានអង្វរ សុំ
ការអនុញ្ញាតពីរាជសីហ៍ ដើម្បីនិយាយពន្យល់ អំពីមូលហេតុ ជុំវិញរឿង
អវត្តមានរបស់វា ។ វានិយាយថា៖ “ក្នុងចំណោមសត្វទាំងអស់នេះ ពុំមាន
សត្វណាមួយ ខ្វល់ខ្វាយអំពីសុខទុក្ខលោកម្ចាស់ ជាងខ្ញុំបាទទេ ។ ព្រោះថា
មូលហេតុដែលខ្ញុំ មិនបានមកមើលលោកម្ចាស់ផ្ទាល់នោះ ត្បិតខ្ញុំជាប់រវល់
ទៅរកគ្រួពេទ្យជំនាញ ដើម្បីសួរអំពីវិធីព្យាបាល ជម្ងឺរបស់លោកម្ចាស់” ។
“តើឯងសួររកវិធីព្យាបាលនោះ ឃើញហើយឬនៅ ?” រាជសីហ៍សួរទៅ
កញ្ជ្រោង ។ “រកឃើញហើយទាន” កញ្ជ្រោងឆ្លើយ ។ “វិធីព្យាបាលនោះគឺ…
គឺ…គឺលោកម្ចាស់ត្រូវពន្លះស្បែកចចក យកមកដណ្តប់ខ្លួនលោកម្ចាស់
នៅពេលដែលស្បែកនោះ នៅក្តៅឧណ្ហៗ” ។ លុះឮកញ្ជ្រោងពោលដូច្នោះ
រាជសីហ៍ក៏លោតទៅសង្គ្រប់ ទះចចកស្លាប់មួយរំពេច ដើម្បីសាកល្បង
ព្យាបាលជម្ងឺរបស់វា តាមការណែនាំរបស់កញ្ជ្រោង ។ បន្ទាប់ពីបានឃើញ
រាជសីហ៍សម្លាប់ចចកហើយ កញ្ជ្រោងក៏ដើរចេញមកក្រៅ ព្រមទាំង
និយាយខ្សឹបៗ តែម្នាក់ឯងថា៖ “ហ្នឹងហើយ ! ជាលទ្ធផលនៃការនិយាយ
ចាក់ចុច បង្ខូចគេ” ៕
“កាំបិតចិតដងឯង” ពាក្យព្រឹទ្ធព្រេងព្រមានចៅ
កុំចងចិត្តអាស្រូវ ក្រែងលោត្រូវគេសងសឹក ។
អ្នកដែលបាចអង្កាមច្រាសខ្យល់ មិនដែលបានទទួលលទ្ធផល
ល្អទេ ។
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment