រឿង សត្វតោនិងតាកាប់ឧស
(បទ កាកគតិ)
តោមួយកំណាច ឃោរឃៅកោងកាច អាងអំណាចយស
ចង់បានកូនស្រី តាអ្នកកាប់ឧស យកមករួមរស់
ជាភរិយា ។
ខ្លាចអំណាចតោ តាភ័យឆោឡោ អេះអុញរួញរា
មិនហ៊ានប្រកែក នូវការទាមទារ តោចិត្តពាលា
សាហាវយង់ឃ្នង ។
ដោយប្រាជ្ញាវៃ តាគិតលកលៃ ប្រឡងសាកល្បង
ឆ្លើយប្រាប់ទៅតោ ព្រមតាមបំណង តែសូមតោផង
នូវលក្ខខណ្ឌមួយ ។
តើលក្ខខណ្ឌអ្វី ? តោហាស្រដី គ្មានបារម្ភព្រួយ
អាងអំណាចឫទ្ធិ តោអញតែមួយ តាអើយកុំព្រួយ
ធ្វើបានទាំងអស់ ។
តាថាកូនស្រី នាងនៅក្មេងខ្ចី សូមលោកសន្តោស
មានការភ័យខ្លាច ចង្កូមទានប្រុស សុំកាត់ឲ្យអស់
ដោយក្តីមេត្តា ។
ម្យ៉ាងខ្លាចក្រញាំ ក្រចកឆ្វេងស្តាំ វែងស្រួចអស្ចារ្យ
សូមកាត់ទាំងអស់ មុនថ្ងៃរៀបការ ដោយករុណា
ទានប្រោសប្រណី ។
តោឥតប្រកែក ចិន្តាសែនត្រេក បានស្តាប់សម្តី
តាអ្នកកាប់ឧស ថ្លែងយ៉ាងវាងវៃ កាត់ក្រញាំខ្លី
និងចង្កូមផង ។
ដល់ថ្ងៃរៀបការ អស់ឫទ្ធិខ្លាំងក្លា ត្រូវនឹងដំបង
តោអត់ចង្កូម តាវាយសំពង បែកក្បាលបាក់លោង
រត់ចូលព្រៃជ្រៅ ៕
អំណាចមិនអាចឈ្នះប្រាជ្ញា
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
បោះឆ្នោតនៅស្រុកអាមេរិក ឆ្នាំនេះ ខ្ញុំទៅបោះឆ្នោតមុនថ្ងៃកំណត់ ដ្បិតសម្រាប់ខ្ញុំជម្រើសបេក្ខជនដឹកនាំប្រទេសគឺមានតែពីរប្រភេទតែប៉ុណ្ណោះ៖ បេក្ខជនដ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
No comments:
Post a Comment