Tuesday, November 27, 2012

រឿងល្បើកនិងរឿងនិទាន

រឿង សេះនិងក្តាន់

កាលពីព្រេងនាយ មានសេះមួយរស់នៅលើវាលស្មៅ ដែលសម្បូរទៅ
ដោយស្មៅគ្រប់ប្រភេទ សម្រាប់ជាចំណីរបស់វា ។ ថ្ងៃមួយ មានក្តាន់
មួយហ្វូងបានចូលមកស៊ីស្មៅ នៅលើវាលស្មៅរបស់សេះនោះខ្ទេចខ្ទី
អស់ ។ ឃើញដូច្នោះ សេះខឹងយ៉ាងខ្លាំង ។ ដើម្បីសងសឹក នូវអំពើ
ឈ្លានពានរបស់ក្តាន់ សេះបានទៅពឹងមនុស្ស ឲ្យជួយដេញក្តាន់ទាំង
នោះ ចេញពីវាលស្មៅរបស់វា ។
មនុស្សបានប្រាប់សេះថា៖ “ប្រសិនបើឯងសុខចិត្ត ឲ្យយើងដាក់ខ្សែ
ដែកតូចមួយ ចូលក្នុងមាត់ឯង និងអនុញ្ញាតឲ្យយើងជិះលើខ្នងឯង
យើងប្រាកដជាអាចរកបាន មធ្យោបាយដ៏ស័ក្តិសិទ្ធិមួយ ដើម្បីដេញ
ក្តាន់ ឲ្យចេញពីវាលស្មៅ” ។ សេះឮដូច្នោះ វាក៏យល់ព្រមធ្វើតាមយោ
បល់មនុស្ស ។ បន្ទាប់ពីមនុស្សដាក់បង្ហៀរ ទាក់ក្នុងមាត់សេះបាន
ហើយ មនុស្សក៏ជិះ នៅលើខ្នងសេះនោះរៀងរហូត ដោយមិនខ្វល់
ខ្វាយ នឹងដេញសត្វក្តាន់ ឲ្យចេញពីវាលស្មៅរបស់សេះឡើយ ។ នៅ
ទីបំផុត សេះក៏ដឹងខ្លួនថា វាមិនត្រឹមតែមិនអាចដេញក្តាន់ ឲ្យចេញ
ពីវាលស្មៅរបស់វាបាននោះទេ ថែមទាំងត្រូវក្លាយខ្លួន ជាអ្នកបម្រើ
មនុស្សទៀតផង ៕
យើងមិនត្រូវធ្វើឲ្យបាត់បង់សេរីភាព ព្រោះតែការ
សងសឹកនោះទេ

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...