រឿង សត្វលានិងព្រះអាទិទេព
សត្វលាមួយ មានម្ចាស់ជាអ្នកថែទាំសួនច្បារ ដែលតម្រូវឲ្យវា ធ្វើការងារ
ច្រើន តែមិនសូវមានចំណីស៊ីគ្រប់គ្រាន់ទេ ។ ដូច្នេះ វាក៏បានបែបន់ អង្វរ
ព្រះអាទិទេព ឲ្យដោះលែងវាពីម្ចាស់នេះ និងបានទៅបម្រើម្ចាស់ផ្សេង
វិញ ។ នៅពេលដែលបានឮ ការបែបន់របស់សត្វលា ព្រះអាទិទេព ក៏
បានឲ្យវាទៅរស់នៅ ក្រោមការគ្រប់គ្រង របស់ស្មូនឆ្នាំងម្នាក់ ។ បន្ទាប់ពី
បានទៅរស់នៅ ជាមួយស្មូនឆ្នាំង លាត្រូវបានគេប្រើឲ្យដឹកឆ្នាំង យកទៅ
លក់នៅទីផ្សារ ។ រៀងរាល់ថ្ងៃ លាមិនត្រឹមតែត្រូវបានគេផ្ទុកអីវ៉ាន់ធ្ងន់ៗ
នៅលើខ្នងនោះទេ សូម្បីតែចំណីរបស់វា ក៏មានត្រឹមតែចំបើង ដែលគេ
ដាក់ទ្រាប់ឆ្នាំង កុំឲ្យទង្គិចគ្នាបែកតែប៉ុណ្ណោះ ។ ដោយស៊ូទ្រាំនឹងម្ចាស់
ដែលជាស្មូនឆ្នាំងមិនបាន សត្វលាក៏បួងសួង ទៅព្រះអាទិទេពម្តងទៀត
ដើម្បីឲ្យព្រះអង្គ ជួយរកម្ចាស់ថ្មីឲ្យវា ។ បន្ទាប់ពីបានឮ ការបួងសួងរបស់
លា ព្រះអាទិទេពក៏បាននិយាយប្រាប់វាថា៖ “នេះជាលើកចុងក្រោយ
ហើយ ដែលយើងអាចបំពេញបំណងរបស់ឯង ។ ដូច្នេះ បើឯងមាន
វិបត្តិ ជាមួយនឹងម្ចាស់ចុងក្រោយនេះ យើងនឹងមិនអាច ជួយបំពេញ
បំណងរបស់ឯង តទៅទៀតបានឡើយ ។ តើឯងនៅតែចង់ឲ្យយើង
រកម្ចាស់ថ្មីឲ្យឯងទៀតឬ ?” ។ “បាទទាន !” លាឆ្លើយ “ឲ្យតែបានរួចផុត ពីការងារដឹកជញ្ជូនទំនិញរបស់ស្មូនឆ្នាំង ទោះបីជាម្ចាស់ថ្មី ប្រើឲ្យខ្ញុំដឹក
ជញ្ជូនអ្វី ក៏ខ្ញុំសុខចិត្តដែរ” ។ ពេលនោះ ព្រះអាទិទេព ក៏បានបំពេញ
បំណងសត្វលា ដោយឲ្យស្មូនឆ្នាំង លក់វាទៅឲ្យឈ្មួញលក់ស្បែក
សត្វ ។ នៅពេលដែលបានដឹងច្បាស់ អំពីមុខរបរ របស់ម្ចាស់ថ្មីរបស់វា លាក៏បានពោលពាក្យត្អូញត្អែរដូច្នេះថា៖ “ឱអនិច្ចាខ្លួនអញអើយ ! បើ
សិនជាអញ ទ្រាំរស់នៅបម្រើម្ចាស់មុនៗ ម្លេះអញមិនទទួលរងទ្វេគ្រោះ
បែបនេះទេ ។ ម្ចាស់ថ្មីរបស់អញនេះ មិនត្រឹមតែប្រើអញ ឲ្យធ្វើការលំ
បាកយ៉ាប់យ៉ឺនប៉ុណ្ណោះទេ នៅពេលដែលអញស្លាប់ទៅ សូម្បីតែស្បែក
របស់អញ ក៏ត្រូវគេបកលក់ យកកម្រៃផងដែរ ៕
"ផ្ទះឬក៏ទីដទៃ មិនប្រាកដថាមានសុភមង្គល ជាងកន្លែង
ដែលយើង ធ្លាប់រស់នៅនោះឡើយ "។
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment