Tuesday, August 28, 2012

រឿងល្បើកនិងរឿងនិទាន

រឿង កណ្តុរនិងស្ការ

កាលពីព្រេងនាយ កណ្តុរនិងស្ការបានឈ្លោះគ្នា រហូតដល់មានសង្គ្រាម
បង្ហូរឈាមដ៏ឃោរឃៅមួយ ។ នៅក្នុងសង្គ្រាមនោះ កណ្តុរតែងតែ
ទទួលបរាជ័យជានិច្ច ។ ថ្ងៃមួយ កណ្តុរទាំងអស់បានបើកសម័យប្រជុំ
មួយ ដើម្បីរៀបចំយុទ្ធសាស្ត្រសង្គ្រាម យកជ័យជម្នះលើស្ការ ។ បន្ទាប់
ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់មក កណ្តុរទាំងអស់យល់ថា កងទ័ព
កណ្តុរ ខ្វះមេដឹកនាំ និងវិន័យក្នុងការធ្វើសង្គ្រាម ។ ដូច្នេះ ពួកគេក៏បាន
ជ្រើសរើសកណ្តុរណាដែលមានកាយសម្បទារឹងមាំ និងមានសេចក្តី
ក្លាហានជាងគេនៅក្នុងសឹកសង្គ្រាម ឲ្យធ្វើជាសេនាប្រមុខ ឧត្តម
សេនីយ៍ និង វរសេនីយ៍គ្រប់ជាន់ថ្នាក់ ដើម្បីហ្វឹកហាត់និងដឹកនាំទ័ព ។ លុះហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រល្អិតល្អន់ហើយ កណ្តុរក៏នាំគ្នាលើក
ព្យុះហយាត្រា ទៅច្បាំងជាមួយនឹងស្ការ ។ នៅលើសមរភូមិ មេទ័ព
កណ្តុរគ្រប់រូបបានយកចំបើងនិងស្មៅ មកចងនៅលើក្បាលរបស់ពួកគេ
ដើម្បីងាយស្រួលឲ្យកងទ័ពទាំងអស់បានដឹងថា អ្នកណាជាមេ អ្នកណា
ជាកូនទ័ព ។ ការប្រយុទ្ធជាមួយនឹងស្ការ មិនទាន់ទាំងបានចាប់ផ្តើម
ស្រួលបួលផង កណ្តុរដែលជាកូនទ័ព បានមើលឃើញថា ពួកស្ការ
មានប្រៀបជាង ។ បន្ទាប់ពីស្ថានការណ៍សឹកមានសភាពកាន់តែដុន
ដាបទៅៗ មិនអាចតស៊ូតទៅទៀតបាន ពួកកណ្តុរដែលជាកូនទ័ព ក៏នាំគ្នារត់គេចចូលក្នុងរន្ធអស់ទៅ ។ ចំណែកមេទ័ពកណ្តុរ ដែលមាន
ចងស្មៅនិងចំបើងនៅលើក្បាល ដើម្បីបញ្ជាក់អំពីឋានន្តរសក្តិរបស់ខ្លួន
នោះ ពួកវាមិនអាចរត់ចូលក្នុងរន្ធបានឡើយ ព្រោះទើសនឹងស្មៅនិង
ចំបើង ដែលពួកវាបានយកមកចងនៅលើក្បាល ។ នៅទីបំផុត កណ្តុរ
ដែលជាមេទ័ពទាំងនោះ ត្រូវបានស្ការចាប់ជាចំណាប់ខ្មាំង ហើយខាំ
សម្លាប់អស់ទៅ ៕
ការពាក់គ្រឿងឥស្សរិយយសនៅលើសមរភូមិ វាអាចខ្លាយជាអាវុធ
សម្រាប់បំផ្លាញខ្លួនឯង

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...