រឿង គ្រួសារពីរ
(បទពាក្យ ៨)
គ្រួសារមួយមានកូនដល់ដប់ពីរ រវល់វក់វីនឿយហត់អត់ឈប់
ឪពុកធ្វើការព្រឹកទល់ព្រលប់ ម្តាយធ្វើសព្វគ្រប់កិច្ចការក្នុងផ្ទះ ។
ខំដាំដំណាំចិញ្ចឹមមាន់ទា មើលថែបុត្រភ្ងាហត់នឿយខ្លាំងណាស់
ជីវភាពក្រីក្រតែងតែខាតខ្វះ យ៉ាប់យ៉ឺនលំបាកគ្មានពេលណាល្ហែ ។
មានអ្នកជិតខាងប្រពន្ធនិងប្តី មិនគិតលកលៃយកកូនមួយទេ
ជីវិតពួកគាត់ស្រួលហើយទំនេរ
មិនដែលស្គាល់ទេភាពនឿយឥតស្រាក ។
ពួកគាត់ចំអកឡកឡាយឡែបខាយ
មើលយើងសប្បាយមិនស្គាល់តោកយ៉ាក
ដើរលេងគ្រប់ទីមិនដែលខានអាក់
ទ្រព្យធនលុយកាក់យើងចាយហ៊ឺហា ។
ជាច្រើនខែឆ្នាំចាកផុតកន្លង ជីវិតក៏ឆ្លងដល់វ័យជរា
សុខភាពទន់ខ្សោយថែមមានរោគា លំបាកវេទនាកើតទុក្ខចំបែង ។
តាយាយអត់កូនខិតខំត្រដរ រកឧសដាំស្លរែកទឹកខ្លួនឯង
ពេលមានឈឺថ្កាត់គ្មានអ្នកមកលេង កណ្តោចកណ្តែងកំសត់ឯកា ។
គ្រួសារកូនច្រើនម៉ែឪឥតព្រួយ ដ្បិតមានកូនជួយបម្រើការងារ
តបស្នងសងគុណមាតាបិតា តាមដោយមាត្រាជាកូនកត្តញ្ញូ ៕
បើចង់ឆ្ងាញ់លោកថាឲ្យរកអន្លក់ បើចង់ស្រណុក ត្រូវតែលំបាកពីក្មេង
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment