Thursday, August 16, 2012

រឿងល្បើកនិងរឿងនិទាន

រឿង កុមារចក់និងដើមឈារី

មានកុមារម្នាក់ឈ្មោះចក់ រស់នៅក្នុងស្រុកវ៉ាស៊ីនតោន នៃសហរដ្ឋអា
មេរិក ។ នៅពេលដែលកុមារចក់មានអាយុ ៧ឆ្នាំ ឪពុកមារបស់ចក់ម្នាក់
ឈ្មោះ ចន បានឲ្យកូនពូថៅមួយមកចក់ សម្រាប់ទុកកាប់កូនឈើតូចៗ
នៅក្បែរភូមិ ដើម្បីយកមកឲ្យម្តាយវា ធ្វើឧសដុតចម្អិនអាហារ ។ ចក់
ស្រឡាញ់កូនពូថៅនោះណាស់ ព្រោះវាស្រាលហើយមុតទៀត ។
ថ្ងៃមួយ ចក់បានយកកូនពូថៅរបស់វា ទៅកាប់កូនឈើមួយចំនួន
ដែលដុះនៅជុំវិញរបងផ្ទះ ។ ចក់មិនបានដឹងថា កូនឈើដែលវាកំពុង
កាប់នោះ ជាដើមឈារី ដែលឪពុកវាបានដាំនោះទេ ។ល្ងាចនោះ នៅ
ពេលដែលឪពុករបស់ចក់ ត្រឡប់មកពីចម្ការវិញ បានឃើញដើមឈារី
ដែលគាត់ដាំ ត្រូវបានគេកាប់ចោលអស់ គាត់មានការខឹងច្រឡោតយ៉ាង
ខ្លាំង ហើយក៏សួររកមុខ អ្នកដែលបានកាប់ដើមឈារីរបស់គាត់ ។ នៅ
ពេលដែលឪពុកចក់ហៅចក់មកសួរ ចក់បានរត់មកឱបជើងរបស់ឪពុកវា
ដោយយំអណ្តឺតអណ្តក ហើយនិយាយថា៖ “ពុក ! កូនមិនអាចកុហក់
ពុកបានទេ” ។ បន្ទាប់ពីបានស្តាប់សម្តីចក់ ឪពុករបស់ចក់ក៏យល់អំពី
អត្ថន័យរបស់វា ។ គាត់បានលើកចក់ពរហើយពោលថា៖ “កូនសម្លាញ់ !
ដើមឈារីទាំងនោះ ថ្លៃមិនស្មើនឹងសម្តីទៀងត្រង់របស់កូនទេ” ៕
សច្ចៈភាពជាអាវុធដ៏ពិសិដ្ឋ សម្រាប់រំងាប់សេចក្តីក្រេវក្រោធ

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...