រឿង កញ្ជ្រោងនិងឆ្មា
(បទ កាកគតិ)
កញ្ជ្រោងនិងឆ្មា ស្វែងរកអាហារ នៅក្នុងព្រៃធំ
វេលាថ្ងៃមួយ ពិគ្រោះជំនុំ ក្រោមដើមរាំងភ្នំ
មានមែកសាខា ។
កញ្ជ្រោងអួតខ្លួន ថាមានល្បិចក្បួន ច្រើនឥតគណនា
អាចគេចសត្រូវ ដេញតាមប្រហារ ក្នុងស្ថានភាពណា
ក៏អត់ព្រួយដែរ ។
ល្បិចរាប់មិនអស់ ជាផ្លូវអាចដោះ សង្គ្រោះរិះរេ
ពេលមានអាសន្ន រួសរាន់គ្នាន់គ្នេរ មិនពិបាកទេ
ផុតទុក្ខផុតព្រួយ ។
ឆ្មាប្រាប់វិញថា រីខ្ញុំនេះណា មានតែផ្លូវមួយ
ផ្លូវនាំក្តីសុខ ដែលជាជំនួយ ផ្លូវខ្ញុំតែងជួយ
រក្សាជីវិត ។
គាប់ជួនពេលនោះ ឮសូរឆ្កែព្រុស តម្រង់មកជិត
ឆ្មាតោងមែកឈើ រាំងភ្នំនៅជិត ពួនទីងងឹត
ផុតភ្នែកសត្រូវ ។
ឆ្មាសួរទៅមិត្ត កញ្ជ្រោងបងគិត ប្រើក្បួនណាទៅ
នេះគឺក្បួនខ្ញុំ គេចភ្នែកសត្រូវ ល្បិចមួយណាទៅ
បងត្រូវយកប្រើ ។
កញ្ជ្រោងស្លន់ស្លោ ឆ្លេឆ្លាឆោឡោ ទន់អស់ដំណើរ
រត់គេចឆ្វេងស្តាំ មិនចាំថាតើ យកល្បិចណាប្រើ
ឲ្យទាន់ស្ថានការណ៍ ។
ត្រូវអ្នកប្រមាញ់ លើកធ្នូព្រួញបាញ់ ក្សិណក្ស័យសង្ខារ
ក្បួនរាប់មិនអស់ អត់ច្បាស់មួយណា ដោះស្រាយបញ្ហា
ជួយខ្លួនមិនបាន ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment