Monday, August 20, 2012

Fables and Folktales

រឿង គង្វាលចៀមនិងចៀមវង្វេងហ្វូង

គង្វាលចៀមម្នាក់ បានឃើញចៀមមួយ ដែលវង្វេងហ្វូងរបស់វា ។
ឃើញដូច្នោះ គាត់មានគំនិតចង់ទាក់យកចៀមនោះ មកធ្វើជាកម្មសិទ្ធិ
របស់គាត់ ។ លុះគិតរួចហើយ គាត់ក៏ហូតយកប៉ី ពីក្នុងហោប៉ៅអាវមកផ្លុំ
ដើម្បីអន្ទងហៅចៀមនោះ ឲ្យរត់ចូលមកនៅជាមួយ ហ្វូងចៀមរបស់
គាត់ ។ ប៉ុន្តែ ចៀមវង្វេងនោះ មិនបានស្តាប់ ឬក៏ធ្វើតាមការអន្ទងហៅ
របស់គាត់ឡើយ ទោះបីជាគាត់ខំផ្លុំប៉ី ហៅវាយ៉ាងណាក៏ដោយ ។ គង្វាល
ចៀមខឹងណាស់ គាត់ក៏រើសដុំថ្មមួយដុំ គប់សំដៅទៅចៀមនោះ បណ្តាល
ឲ្យត្រូវចំស្នែងរបស់វា បាក់ហូរឈាមកក្លាក់ ។ ឃើញដូច្នោះ គង្វាលចៀម
មានការភិតភ័យឥតឧបមា ហើយក៏ចូលទៅអង្វរចៀម កុំឲ្យប្រាប់ម្ចាស់វា
ថាគាត់បានយកដុំថ្ម គប់ត្រូវវាបាក់ស្នែង ។ បន្ទាប់ពីបានស្តាប់ពាក្យអង្វរក
របស់គង្វាលចៀមហើយ សត្វចៀមក៏តបទៅគាត់វិញថា៖ “នែ៎ ! មនុស្ស
ចម្កួត ទោះបីជាខ្ញុំមិននិយាយប្រាប់ម្ចាស់ខ្ញុំក៏ដោយ ក៏ស្នែងរបស់ខ្ញុំដែល
បាក់ទៅនេះ វាអាចនិយាយប្រាប់គាត់បានដែរ” ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...