Friday, August 3, 2012

Fables and Folktales

រឿង ក្មេងឃ្វាលចៀមនិងសត្វចចក

មានក្មេងឃ្វាលចៀមម្នាក់ នាំហ្វូងចៀមរបស់ឪពុកវា ទៅឲ្យស៊ីស្មៅនៅ
ក្បែរមាត់ព្រៃ ។ ឪពុកវាបានប្រាប់វាថា៖ “បើមានសត្វចចកមកយាយី
ហ្វូងចៀមនោះ គប្បីស្រែកថាៈ ចចក ៗ ! ដើម្បីឲ្យអ្នកស្រុក រត់មកជួយ
ដេញចចកនោះ ឲ្យរត់ចូលព្រៃវិញ” ។ ក្មេងឃ្វាលចៀមបាននាំហ្វូងចៀម
ទៅឲ្យស៊ីស្មៅនៅក្បែរមាត់ព្រៃ ជារៀងរាល់ថ្ងៃ ។ ប៉ុន្តែ វាមិនដែលឃើញ
សត្វចចក ចេញមកយាយីហ្វូងចៀមវាម្តងណាសោះ ។ ថ្ងៃមួយ ក្មេងឃ្វាល
ច្ៀមបាននឹកឃើញល្បិចមួយ ដើម្បីបញ្ឆោតអ្នកស្រុក ឲ្យរត់ចេញពីភូមិ
មកដេញវាយចចក ។ វាក៏ឡើងឈរលើទួលដំបូកមួយនៅក្បែរភូមិ ហើយ
ស្រែកខ្លាំងៗថា៖ “ចចក ៗ !” ។ នៅពេលដែលអ្នកស្រុកបានឮថា មាន
សត្វចចកចូលមកក្បែរភូមិ ពួកគេក៏ម្នីម្នា កាន់ព្រនង់និងដំបង រត់ប្រសេច
ប្រសាចចេញមក ដើម្បីដេញចចកឲ្យចូលព្រៃវិញ ។ ប៉ុន្តែ នៅពេលដែល
ពួកគេចេញមកដល់មាត់ព្រៃ ពួកគេមិនឃើញមានសត្វចចកឡើយ ឃើញ
តែក្មេងឃ្វាលចៀមម្នាក់ កំពុងឈរសើចចំអកឲ្យពួកគេ ។ កន្លងប៉ុន្មានថ្ងៃ
ក្រោយមក ក្មេងឃ្វាលចៀមក៏បានទៅឈរនៅលើដំបូកក្បែរភូមិ ហើយ
ស្រែកថាៈ ចចក ៗ ! ម្តងទៀត ។ ដូចដែលវាបានគិតទុកជាមុន អ្នកស្រុក
ក៏ផ្អើលឆោឡោ ឈប់ធ្វើការងាររៀងៗខ្លួន ដើម្បីរត់មកជួយដេញចចក
ឲ្យចូលទៅក្នុងព្រៃវិញ ។ នៅពេលដែលពួកគេរត់មកដល់មាត់ព្រៃ មិន
ឃើញមានសត្វចចក ឃើញតែក្មេងឃ្វាលចៀម កំពុងឈរសើចយ៉ាង
សប្បាយ អ្នកស្រុកទាំងនោះក៏ដឹងខ្លួនថា ចាញ់បោកក្មេងព្រើលនោះម្តង
ទៀតហើយ ។ ពួកគេក៏នាំគ្នាវិលត្រឡប់មកផ្ទះវិញយ៉ាងស្ងៀមស្ងាត់ ។
ថ្ងៃមួយ នៅពេលដែលក្មេងឃ្វាលចៀម កៀងចៀមឲ្យទៅស៊ីស្មៅនៅ
ក្បែរមាត់ព្រៃដូចសព្វដង មានឆ្កែចចកមួយ បានចេញពីក្នុងព្រៃមកដេញ
ខាំចៀមរបស់វា ។ ក្មេងឃ្វាលចៀមភ័យណាស់ វាបានរត់ទៅក្បែរភូមិ
ហើយស្រែកយ៉ាងខ្លាំងៗថា៖ “ចចក ៗ !” ។ ប៉ុន្តែ គ្មាននរណាម្នាក់ចេញ
មកជួយវាឡើយ ។ ពេលនោះ ចចកក៏បានខាំសម្លាប់ចៀមរបស់វា អស់
ជាច្រើន ៕

No comments:

ចំណីខួរក្បាល

ខ្មោច ខ្ញុំចង់សរសេរអំពី ខ្មោច យូរហើយ តែវាជាប្រធានបទដែលខ្ញុំខ្លាចខ្លាំង ។ ដែលខ្លាចនោះមិនមែនខ្ញុំខ្លាចខ្មោចទេ គឺខ្ញុំខ្លាចបង្កឲ្យមានការថ្នាំ...