រឿង មេស្វានិងកូន
មេស្វាមួយមានកូនពីរ ដែលវាស្រឡាញ់មិនស្មើគ្នា ។ រាល់ពេលទៅ
ណាមកណាម្តងៗ មេស្វានោះតែងតែយកកូន ដែលវាស្រឡាញ់ មក
ឲ្យតោងនៅក្រោមដើមទ្រូងរបស់វា ឯកូនដែលវាមិនសូវស្រឡាញ់ វា
ដាក់ឲ្យតោងនៅពីក្រោយខ្នង ។ មានថ្ងៃមួយនោះ មេស្វាបាននាំកូនវា
ហែលទឹកឆ្លងស្ទឹង ដើម្បីទៅរកបេះផ្លែឈើ នៅឯត្រើយម្ខាង ។ នៅ
ពេលដែលមេស្វាហែលទឹក ទៅដល់ត្រើយម្ខាង វាក៏ស្រាប់តែឃើញ
កូនសម្លាញ់របស់វា ដែលវាដាក់ឲ្យតោងនៅក្រោមដើមទ្រូងវានោះ
ឈប់ដកដង្ហើម និងមានខ្លួនទន់ល្មើយ ។ វេលានោះ មេស្វាក៏ដឹងថា
កូនវាត្រូវបានឈ្លក់ទឹកស្លាប់ នៅក្នុងខណៈដែលវា កំពុងហែលទឹកឆ្លង
ស្ទឹង ។ បន្ទាប់ពីបានយល់ អំពីមូលហេតុ ដែលបណ្តាលឲ្យកូនសម្លាញ់
របស់វាស្លាប់ មេស្វាមានសេចក្តីឈឺចាប់ និងទោមនស្សចំពោះខ្លួនវា
យ៉ាងខ្លាំង ។ វាបានដាក់កូនវាមួយទៀតដែលនៅរស់ ឲ្យអង្គុយនៅលើ
មែកឈើ រួចហើយ វាក៏ឱបកូនសម្លាញ់របស់វា ដែលបានស្លាប់ទៅហើយ
នោះ លោតចូលទៅក្នុងទឹកស្ទឹង សម្លាប់ខ្លួនវាទៅ ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment