Saturday, December 22, 2012

រឿងល្បើកនិងរឿងនិទាន

រឿង សត្វត្រដក់និងអ្នកស្រែ

(បទ បន្ទោលកាក)
អ្នកស្រែម្នាក់ដាក់                សំណាញ់លប់ទាក់ហ្វូងចាប
ចុះស៊ីសំណាប                    គ្រាប់ស្រូវទើបសាបឥតលស់ ។
ពេលសំណាញ់លប់            វាយសង្គ្រប់ខ្ទប់ចាបនោះ
ជាប់ទាំងត្រដក់                   រងគ្រោះដូចហ្វូងចាបដែរ ។
ត្រដក់ភ័យណាស់              វាអង្វរអ្នកម្ចាស់ស្រែ
ថាខ្ញុំស៊ីតែ                           ក្តាមកាត់ស្រូវស្រែចង្រៃ ។
មិនដូចហ្វូងចាប                តែងហើរឆៀងឆាបច្រៀវច្រៃ
ស៊ីស្រូវរាល់ថ្ងៃ                   បំផ្លាញខ្ទេចខ្ទីគ្មានសល់ ។
អ្នកស្រែឮច្នោះ                  ប្រាប់ត្រដក់ឲ្យអស់ឆ្ងល់
ថាយើងមិនខ្វល់                ឯងជាសត្វប្រភេទណា ។
ព្រោះឯងនេះបាន              រុករានដីស្រែចម្ការ
បំផ្លាញផលា                      ដូចជាហ្វូងចាបនេះដែរ ។
ដូច្នេះឯងត្រូវ                     មានទោសបំផ្លាញស្រូវស្រែ
មិនអាចគេចកែ                 បង្វែរសុំលើកទោសឡើយ ៕
ដើរជាមួយចោរ ទោះបីយើងមិនមែនជាចោរ
ក៏គេចោទថាចោរដែរ

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...