Friday, December 21, 2012

រឿងល្បើកនិងរឿងនិទាន

រឿង តាចាស់និងក្មេងលេងទឹក

មានក្មេងប្រុសម្នាក់ បានចុះទៅមុជទឹកទន្លេ នៅក្បែរគល់ស្ពានជ្រោយ
ចង្វា ។ នៅពេលដែលវាកំពុងមុជ និងហែលទឹកលេងយ៉ាងសប្បាយនោះ
ខ្សែទឹកហូរ បានហូរគួចយកវា ឲ្យឃ្លាតពីមាត់ច្រាំង កាន់តែឆ្ងាយទៅៗ ។
ក្មេងប្រុសនោះភ័យណាស់ វាបានខំប្រឹងហែលត្រឡប់មករកទឹករាក់
វិញ ។ ប៉ុន្តែ ទោះបីជាវា ខំប្រឹងហែលយ៉ាងណាក៏ដោយ ក៏វាមិនអាច
យកឈ្នះ ខ្សែទឹកហូរបានឡើយ ។ នៅពេលដែលវាដឹងថា មិនអាច
ហែលត្រឡប់ មកកាន់មាត់កំពង់វិញបាន ក្មេងប្រុសក៏បានស្រែកហៅ
ទៅតាចាស់ម្នាក់ ដែលកំពុងអង្គុយស្ទូចត្រីនៅក្បែរនោះ ឲ្យជួយវាផង ។
បន្ទាប់ពីតាចាស់ បានឮក្មេងប្រុស ស្រែកហៅឲ្យគាត់ជួយ គាត់បាន
ស្រែកជេរ និងស្តីឲ្យក្មេងនោះយ៉ាងច្រើន អំពីការហែលទឹកលេងរបស់
វា ដោយមិនប្រមាណនូវកម្លាំងរបស់ខ្លួន និងការប្រមាទរបស់វា ចំពោះ
គ្រោះថ្នាក់ធម្មជាតិ ។ នៅពេលដែលតាចាស់ កំពុងតែជេរស្តីឲ្យវា ក្មេង
ប្រុសបានស្រែកអង្វរតាចាស់ថា៖ “លោកតាអើយលោកតា ! ខ្ញុំលង់ទឹក
ស្លាប់ឥឡូវហើយ ។ សូមលោកតាមេត្តាជួយសង្គ្រោះខ្ញុំសិនទៅ រួចហើយសឹមជេរស្តីឲ្យខ្ញុំជាក្រោយ” ៕
សម្តីទូន្មាន ដោយគ្មានការជួយជ្រោមជ្រែង មិនអាចផ្តល់ផល
ប្រយោជន៍ ដល់ជនរងគ្រោះឡើយ ។

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...