Friday, December 7, 2012

រឿងល្បើកនិងរឿងនិទាន

រឿង តោនិងកណ្តុរ

កណ្តុរតូចមួយ កំពុងតែដើររកចំណីនៅក្នុងព្រៃ ។ វាដើរភ្លេចខ្លួន ក៏ទៅ
ជួបនឹងតោដ៏ធំមួយ ។ រំពេចនោះ តោបានលោតមកសង្គ្រប់ចាប់កណ្តុរ
តូចនោះជាប់ ដើម្បីយកវាធ្វើជាចំណី ។ កណ្តុរភ័យណាស់ តែវាខំប្រឹង
ទប់ស្មារតី ហើយនិយាយអង្វរតោថា៖ “ខ្លួនខ្ញុំតូចណាស់ ទោះបីជាបង
ឆីខ្ញុំ ក៏វាមិនស្កៀបជើងធ្មេញដែរ ។ ដូច្នេះ សូមបងដោះលែងខ្ញុំទៅ ថ្ងៃ
ក្រោយ ប្រសិនបើបងជួបគ្រោះអាសន្ន ខ្ញុំនឹងជួយសង្គ្រោះបងវិញជាមិន
ខាន” ។ តោឮកណ្តុរពោលពាក្យដូច្នោះ វានឹកអស់សំណើចយ៉ាងខ្លាំង
ព្រោះថា កណ្តុរមានទំហំតូចជាងវារាប់រយដង ហើយថែមទាំងជាសត្វទន់
ខ្សោយទៀត ។ ដូច្នេះ មានតែតោសង្គ្រោះកណ្តុរទើបសម ត្រង់កណ្តុរ
សង្គ្រោះតោវិញនោះ ហាក់ដូចជាគ្មានផ្លូវទេ ។ ប៉ុន្តែ ដោយហេតុតែកណ្តុរ
តូចពេក ហើយពេលនោះ តោមិនសូវឃ្លានចំណីផង វាក៏ដោះលែងកណ្តុរ
នោះទៅ ។ ច្រើនថ្ងៃក្រោយមក នៅពេលដែលតោ កំពុងលបចាប់សត្វ
ម្រឹគមួយនៅក្បែរមាត់ព្រៃ វាបានជាន់ចំអន្ទាក់ព្រាន ។ អន្ទាក់បានវាត់ជាប់
កជើងរបស់វា ។ តោខំរើបម្រះយ៉ាងខ្លាំង តែមិនអាចផ្តាច់ខ្សែអន្ទាក់នោះ
បានឡើយ ។ ដោយឈឺចាប់ខ្លាំងពេក តោក៏ស្រែករោទិ៍លាន់ឮកងរំពង
ពេញព្រៃ ។ នៅពេលដែលកណ្តុរបានឮសម្លេងស្រែករោទិ៍របស់តោ វាក៏
រត់យ៉ាងលឿនមកកាន់កន្លែងកើតហេតុ ដើម្បីពិនិត្យមើល ថាតើតោមាន
វិបត្តិអ្វី ទើបបានជាស្រែករោទិ៍ឮសូរកងរំពងពេញព្រៃដូច្នេះ ។ បន្ទាប់ពី
បានឃើញតោជាប់អន្ទាក់រើមិនរួច កណ្តុរក៏ចូលទៅកកេរផ្តាច់ខ្សែអន្ទាក់ ដោះលែងតោឲ្យរួចផុតពីក្តីអន្តរាយ ៕

អ្នកមានរក្សាខ្សត់              ដូចសំពត់ព័ទ្ធពីក្រៅ

អ្នកប្រាជ្ញរក្សាខ្លៅ              ដូចសំពៅនូវសំប៉ាន ។

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...