Wednesday, December 12, 2012

រឿងល្បើកនិងរឿងនិទាន

រឿង សត្វត្រចៀកកាំនិងហ្វូងចាប

(បទពាក្យ ៧)
ត្រចៀកកាំមួយរកចំណី                   លើវាលស្មៅខ្ចីជុំហ្វូងចាប
ឃើញអ្នកចម្ការប្រឹងគាស់កាប់         កកាយដីចាប់ដាំក្រចៅ ។
ឃើញហើយស្រែកប្រាប់ទៅហ្វូងចាប     ថាអ្នកគួរឆាបចុះចូលទៅ
ចឹកស៊ីឲ្យអស់គ្រាប់ក្រចៅ           ក្រែងមានសោកសៅនៅថ្ងៃក្រោយ ។
ចូរមិត្តប្រយ័តអ្នកចម្ការ                    កុំភ្លេចអាត្មានាំថ្លោះធ្លោយ
ជាគ្រោះធំណាស់បើបណ្តោយ         ឲ្យគ្រាប់ក្រចៅដុះលាស់ធំ ។
ហ្វូងចាបឮហើយបែរធ្វើហី               ចឹកស៊ីចំណីតាមពួកក្រុម
ច្រៀងលេងសប្បាយឥតបារម្ភ         ក្រចៅបែកគុម្ពលាស់បំព្រង ។
លុះដើមក្រចៅល្មមប្រើការ               ពូអ្នកចម្ការកាត់សកចង
វេញធ្វើជាលប់សំណាញ់ក្រង         ទាក់ចាបទាំងហ្វូងលើវាលស្មៅ ។
ត្រចៀកកាំពោលថាចាបអើយ      គ្រោះថ្នាក់ដល់ហើយព្រោះល្ងង់ខ្លៅ
នេះជាវិបត្តិគ្រាប់ក្រចៅ                 នាំមកដល់នូវក្តីវិនាស ៕

មិនត្រូវបណ្តោយឲ្យអ្វីដែលអាចនាំទុក្ខដល់ជីវិតយើង រីក
លូតលាស់ដុះដាលបានឡើយ ។

No comments:

ចំណីខួរក្បាល

បោះឆ្នោតនៅស្រុកអាមេរិក ឆ្នាំនេះ ខ្ញុំទៅបោះឆ្នោតមុនថ្ងៃកំណត់ ដ្បិតសម្រាប់ខ្ញុំជម្រើសបេក្ខជនដឹកនាំប្រទេសគឺមានតែពីរប្រភេទតែប៉ុណ្ណោះ៖ បេក្ខជនដ...