រឿង ទន្សាយនិងសិង្ហ
កាលពីព្រេងនាយ ពួកសត្វចតុប្បាទ ដែលរស់នៅលើវាលស្មៅ សាវ៉ា
ណាក្នុងទ្វីបអាហ្វ្រិក បានកោះប្រជុំមហាសន្និបាតមួយ ដើម្បីរៀបចំសង្គម
ឲ្យមានរបៀបរៀបរយ និងយុត្តិធម៌ ។ សត្វទាំងអស់ ដែលបានមកចូល
រួមក្នុងមហាសន្និបាត បានឡើងបញ្ចេញមត្តិ និងផ្តល់អនុសាសន៍ជូនអង្គ
ប្រជុំរៀងៗខ្លួន ។ ប៉ុន្តែ អនុសាសន៍ទាំងនោះ មានភាពចម្រូងចម្រាស
មិនអាចយកជាការអ្វីបានឡើយ ព្រោះសត្វទាំងអស់បានធ្វើអនុសាសន៍
ការពារតែផលប្រយោជន៍របស់ក្រុមខ្លួន ។ ដើម្បីបំបែកនូវភាពទាល់ច្រក សត្វទាំងអស់ក៏បែរទៅសួរយោបល់សុភាទន្សាយ ដែលគេដឹងថា ជាអ្នក
ប្រាជ្ញដ៏ឈ្លៀសវៃម្នាក់ ។ បន្ទាប់ពីបានពិនិត្យពិច័យ នូវរាល់បញ្ហាយ៉ាង
ល្អិតល្អន់រួច ទន្សាយក៏ឲ្យយោបល់ថា៖ “ដើម្បីយុត្តិធម៌និងរបៀបរៀបរយ
ក្នុងសង្គម យើងទាំងអស់គ្នាមិនចង់ឲ្យនរណាម្នាក់ បំពារបំពានលើអាយុ
ជីវិត និងសិទ្ធិសេរីភាពរបស់យើងទេ ។ ដូច្នេះ សេចក្តីសម្រេចដ៏ល្អបំផុត
នោះ គឺត្រូវឲ្យសត្វទាំងអស់ មានសិទ្ធិសេរីភាពស្មើៗគ្នា” ។ បន្ទាប់ពីបាន
ស្តាប់យោបល់ទន្សាយហើយ សិង្ហក៏ថ្លែងប្រាប់អង្គសន្និបាតថា៖ “យោបល់របស់បងទន្សាយល្អណាស់ ប៉ុន្តែ មិនអាចយកជាការបានទេ
ព្រោះសម្តីគាត់ ខ្វះក្រញាំនិងចង្កូម” ៕
សម្តីអ្នកទន់ខ្សោយ ទោះបីជាត្រឹមត្រូវយ៉ាងណា
ក៏គ្មានឥទ្ធិពលដូចសម្តីអ្នកមានអំណាចដែរ ។
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
បោះឆ្នោតនៅស្រុកអាមេរិក ឆ្នាំនេះ ខ្ញុំទៅបោះឆ្នោតមុនថ្ងៃកំណត់ ដ្បិតសម្រាប់ខ្ញុំជម្រើសបេក្ខជនដឹកនាំប្រទេសគឺមានតែពីរប្រភេទតែប៉ុណ្ណោះ៖ បេក្ខជនដ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
No comments:
Post a Comment