Saturday, September 29, 2012

Fables and Folktales

រឿង លលកនិងស្រមោច

មានសត្វស្រមោចមួយ ដើរស្វែងរកចំណីនៅលើមែកឈើ ដែលដុះនៅ
ក្បែរមាត់បឹង ។ ខណៈដែលស្រមោចកំពុងវារលើផ្កាឈើ ដើម្បីក្រេប
ជញ្ជក់យកទឹកដមផ្កា ស្រាប់តែមានមែកឈើតូចមួយបាក់ធ្លាក់មកត្រូវវា
បណ្តាលឲ្យវារបូតជើងធ្លាក់ចុះទៅក្នុងបឹង ។ ស្រមោចភ័យណាស់
ព្រោះថា បើមានត្រីនៅក្នុងបឹងមើលឃើញវា វានឹងត្រូវត្រីត្របាក់ស៊ីជា
អាហារមិនខាន ។ ដូច្នេះ ស្រមោចក៏ខំប្រឹងប្រវេប្រវា ហែលទឹកទៅកាន់
មាត់ច្រាំង ដើម្បីវារឡើងគោកវិញ ។ តែជាអកុសល ខ្យល់ចេះតែបក់
ផាត់មក មិនអាចឲ្យស្រមោចហែលទៅកាន់មាត់ច្រាំងបានសោះ ។
នៅក្នុងពេលនោះ មានសត្វលលកមួយបានចុះទៅផឹកទឹកបឹង នៅក្បែរ
កន្លែងដែលស្រមោច ធ្លាក់ចូលទៅក្នុងទឹក ។ នៅពេលដែលលលកបាន
ឃើញស្រមោច កំពុងតែហែលទឹកដោយភិតភ័យ វាក៏គិតក្នុងចិត្តថាៈ
ប្រសិនបើមានត្រី ហែលមកឃើញស្រមោចនោះ វានឹងត្របាក់ស្រមោច
ស៊ីជាអាហារមិនខាន ។ ដូច្នេះ គួរអញជួយស្រោចស្រង់ស្រមោចនេះ
ឲ្យបានរួចផុតពីគ្រោះមហន្តរាយ ។ គិតហើយ លលកក៏បានពាំមែកឈើ
តូចមួយ ហុចទៅឲ្យស្រមោចតោង រួចក៏ស្រង់ស្រមោចនោះ ដាក់មកលើ
គោកវិញ ។ នៅពេលដែលបានឆ្លងផុតពីគ្រោះមហន្តរាយ ស្រមោចបាន
សម្លឹងមើលលលកដោយអំណរគុណ រួចហើយ វាក៏វិលត្រឡប់ទៅកាន់
សំបុកវាវិញ ។ ថ្ងៃមួយ នៅពេលដែលលលកចុះទៅផឹកទឹកបឹងដូចសព្វ
ដង មានអ្នកប្រមាញ់ម្នាក់ បានមកពួននៅពីក្រោយគល់ឈើ ដើម្បីលប
បាញ់សត្វលលក យកទៅធ្វើជាអាហារ ។ នៅពេលបានឃើញអ្នក
ប្រមាញ់ កំពុងយឹតធ្នូតម្រង់បាញ់លលក ស្រមោចក៏បានវារឡើងទៅខាំ
ជើងអ្នកប្រមាញ់ បណ្តាលឲ្យគាត់ឈឺចុកចាប់ ហើយក៏ទន្ទ្រាំជើងយ៉ាង
ខ្លាំង ដើម្បីទម្លាក់ស្រមោចអំពីជើងរបស់គាត់ ។ ខណៈនោះ លលកក៏
បានមើលឃើញនូវការប៉ុនប៉ងរបស់អ្នកប្រមាញ់ មកលើជីវិតរបស់វា
ហើយក៏ហើរគេចខ្លួនបាត់ទៅ ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...