រឿង អ្នកប្រមាញ់និងសត្វឆ្កែ
អ្នកប្រមាញ់ម្នាក់ បានរៀបចំខ្លួនចេញទៅបរបាញ់សត្វព្រៃ ជាមួយនិង
ឆ្កែរបស់គាត់ ។ នៅពេលដែលគាត់រៀបចេញដំណើរ គាត់បានឃើញ
ឆ្កែរបស់គាត់ នៅក្រាបក្បែរភ្នក់ភ្លើងនៅឡើយ ។ ឃើញដូច្នោះ គាត់ក៏
ស្រែកជេរឆ្កែគាត់ថា៖ “នែ៎ ! អាកំជិល តើឯងនៅដេកដល់ណាទៀត ?” ។
ឆ្កែឮដូច្នោះ វាក៏ក្រោកឡើងបក់កន្ទុយ ហើយនិយាយទៅកាន់ម្ចាស់វា
វិញថា៖ “លោកម្ចាស់ ! ខ្ញុំបានរៀបចំខ្លួនរួចរាល់ហើយទាន គឺនៅរង់ចាំ
តែលោកម្ចាស់ ចេញដំណើរតែប៉ុណ្ណោះ” ៕
ពាក្យចាស់ពាក្យពីព្រេង ទោសខ្លួនឯងមើលពុំយល់
ទោសគេតូចសោតសល់ រមិលយល់ប៉ុនទាំងភ្នំ ។
(ច្បាប់ពាក្យចាស់)
"មនុស្សយើង តែងតែមើលឃើញកំហុសអ្នកដទៃ ប៉ុន្តែ កម្រមើល
ឃើញកំហុសខ្លួនឯងណាស់"
Saturday, September 22, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment