Tuesday, September 18, 2012

Fables and Folktales

រឿង គោព្រៃ កញ្ជ្រោង និង សិង្ហ

គោព្រៃនិងកញ្ជ្រោង បានចងសម្ពន្ធមិត្តនឹងគ្នា ដើម្បីជួយការពារគ្នាទៅ
វិញទៅមក ។ ថ្ងៃមួយ នៅពេលដែលសត្វទាំងពីរ កំពុងដើររកចំណីនៅ
ក្នុងព្រៃ ពួកវាក៏បានជួបនឹងសិង្ហ ។ កញ្ជ្រោងដឹងថា គ្រោះថ្នាក់នឹងបាន
មកដល់ក្នុងពេលឆាប់ៗនេះ ។ ដូច្នេះ ដើម្បីការពារជីវិតវា កញ្ជ្រោងក៏
ទម្លាក់កន្ទុយ លុតជង្គង់ដើរមកជិតសិង្ហ ហើយនិយាយតិចៗថា៖ “សូម
បងកុំសម្លាប់ខ្ញុំ ខ្ញុំនឹងរៀបចំឲ្យគោព្រៃដែលជាមិត្តរបស់ខ្ញុំ ដើរចូលទៅ
ក្នុងស៊ងមួយ ដើម្បីឲ្យបងយកវាធ្វើជាអាហារ” ។ សិង្ហគិតក្នុងចិត្តថាៈ វាមិនអាចលោតទៅសង្គ្រប់ចាប់ កញ្ជ្រោងនិងគោព្រៃ នៅក្នុងពេលតែ
មួយជាមួយគ្នានោះទេ ច្បាស់ជាមានសត្វមួយ រត់គេចរួចជាមិនខាន ។
ដូច្នេះ វាក៏យល់ស្របតាមយោបល់កញ្ជ្រោង ។ កញ្ជ្រោងបានប្រាប់សិង្ហ
ឲ្យទៅចាំនៅកន្លែងមួយ ដែលវាបានឃើញអ្នកប្រមាញ់ជីករណ្តៅ ដើម្បី
ធ្វើជាអន្ទាក់សម្រាប់ចាប់សត្វម្រឹគ ។ លុះសិង្ហដើរចេញផុតទៅ កញ្ជ្រោង
ក៏មកប្រាប់គោព្រៃថា៖ “ខ្ញុំទើបនឹងបញ្ឆោតសិង្ហ ឲ្យទុកពេលឲ្យយើង
ទៅលាបងប្អូនញាតិមិត្តសិន មុនពេលយើងស្លាប់ ។ ដូច្នេះ យើងគួរ
ឆ្លៀតពេលនេះ រត់ចេញឲ្យឆ្ងាយពីទីនេះទៅ” ។ ពោលចប់ កញ្ជ្រោងក៏
នាំគោព្រៃ រត់សំដៅទៅកាន់រណ្តៅអន្ទាក់ព្រាន ។ ទៅដល់ជិតមាត់រណ្តៅ
កញ្ជ្រោងបានឲ្យគោព្រៃរត់នាំមុខវា ដោយយកលេសថា ខ្លួនវាតូចពេក
មិនអាចជាន់បំបាក់មែកឈើដែលដុះពាំងផ្លូវបាន ។ គោព្រៃរត់ទៅមុខ
បានពីរបីជំហាន ក៏ផុងជើងដាំក្បាល ធ្លាក់ជាប់ក្នុងរណ្តៅអន្ទាក់ព្រាន ។
រំពេចនោះ កញ្ជ្រោងក៏ស្រែកហៅសិង្ហឲ្យចេញមក ដើម្បីខាំហែកគោព្រៃ
ស៊ីជាអាហារ ។ នៅពេលដែលបានឃើញគោព្រៃ ធ្លាក់ចូលក្នុងរណ្តៅ
អន្ទាក់ព្រានរើខ្លួនមិនរួច សិង្ហក៏លោតទៅសង្គ្រប់ចាប់កញ្ជ្រោងស៊ីជាមុន
សិន រួចហើយ ទើបវាស៊ីគោព្រៃតាមក្រោយ ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...