រឿង លា មាន់គក និង ខ្លា
(បទ កាកគតិ)
សត្វលាកម្លៅ កំពុងស៊ីស្មៅ នៅលើភ្លឺស្រែ
ជាមួយមាន់គក រកចំណីដែរ កៀនគុម្ពសង្កែ
ដុះក្បែរមាត់ព្រៃ ។
មានសត្វខ្លាមួយ រស់រងទុក្ខព្រួយ ខ្លួនស្គមរីងរៃ
ព្រោះអត់អាហារ ស៊ីជាច្រើនថ្ងៃ ឃើញលាចង់ឆី
ចម្អែតក្រពះ ។
ពេលនោះមាន់គក ឃើញខ្លាចូលមក ជាយភូមិក្រោយផ្ទះ
ចង់ចាប់លាស៊ី ពិតប្រាកដណាស់ វាក៏ទទះ
ស្លាបស្រែករងាវ ។
ដើម្បីប្រាប់លា ឲ្យរត់គេចវៀះ ពីខ្លាហត់ហេវ
អត់ឃ្លានយូរថ្ងៃ ក្រពះស្វិតជីវ លបលូនលឿនស្លេវ
តម្រង់ចាប់លា ។
សម្លេងកញ្ជ្រៀវ មាន់គករងាវ ដាស់អារម្មណ៍លា
ឮដល់សត្វខ្លា ភ្ញាក់ឈប់ដកឃ្លា ប្រញាប់ម្នីម្នា
ងាកក្រោយរត់ពួន ។
លាឃើញខ្លារត់ ក្នុងចិត្តសន្មត់ ថាខ្លាខ្លាចខ្លួន
ស្ទុះដេញខាំខ្លា កំពុងរត់ពួន ខ្លាបានជួបជួន
កាច់កលាស៊ី ៕


No comments:
Post a Comment