Saturday, July 28, 2012

រឿងល្បើកនិងរឿងនិទាន

រឿង សត្វក្អែកនិងក្អមទឹក

(បទពាក្យ ៨)
នារដូវប្រាំងមេឃរាំងបែកផ្សែង          ក្តៅស្ងួតហួតហែងបឹងរីងគ្មានទឹក
ក្អែកមួយខំហើរអស់ពេលមួយព្រឹក     ស្វែងរកទឹកផឹកចិត្តកន្ទះរា ។
វាស្រែកខ្វកៗ ! ភ្នែកប្រឹងរំពៃ               ស្រេកទឹកពេកក្រៃក្នុងចិត្តគិតថា
គ្រានេះមានគ្រោះពិតជាអាត្មា           ត្រូវក្ស័យសង្ខារជាក់ជាមិនខាន ។
គិតហើយក្អែកហើរទៅមុខសន្សឹម      អស់ក្តីសង្ឃឹមនឹងរកទឹកបាន
ដើម្បីសម្រន់ដល់ការស្រេកឃ្លាន        ជីវិតរស់រានផុតក្តីទុក្ខព្រួយ ។
ក្អែកហើរកាត់វាលរសៀលជ្រាលជ្រេ ឃើញក្អមដែលគេដាក់ក្បែរឈើមួយ
វាក៏ប្រញាប់ហើរចុះបោះពួយ             គិតថាផុតព្រួយបានទឹកដាក់ផ្ទៃ ។
ពេលក្អែកមកដល់ខ្វល់ក្នុងចិត្តណាស់ ព្រោះអីក្អមចាស់មានទឹកតិចក្រៃ
មិនអាចផឹកបានដ្បិតកវាខ្លី              ក្អែកគិតលកលៃត្រូវធ្វើយ៉ាងណា ។
លោតចុះលោតឡើងក្អែកគិតដោះស្រាយ នឹកឃើញមធ្យោបាយដែលអាចជួយវា
ឲ្យផុតពីក្តីទុក្ខសោកវេទនា                  ស្រោចស្រង់ជន្មាពីគ្រោះទុរ្ភិក្ស ។
ក្អែកហើរសំដៅទៅចង្កេះភ្នំ                  ដែលមានថ្មធំតូចដុះប្រញឹក
មានទាំងគ្រាប់ក្រួសច្រើនយ៉ាងសន្ធឹក    ក្អែកអរពន្លឹកច្រៀងផងរាំផង ។
វាពាំគ្រាប់គ្រួសម្តងបានមួយគ្រាប់     ហើយហើរត្រឡប់យកមកច្រើនដង
ទម្លាក់ក្នុងក្អមមួយម្តងៗ                      ទាល់តែបំណងវាបានសម្រេច ។
ដ្បិតគ្រួសធា្លក់ទៅដល់បាតក្អមជ្រៅ          ធ្វើឲ្យទឹកនៅឡើងម្តងបន្តិច
ដល់ជិតមាត់ក្អមក្ែអកផឹកបាត់ស្រេក  ចិន្តាសែនត្រេកផុតទុក្ខកង្វល់ ៕
សេចក្តីព្យាយាម គង់បានសម្រេច


No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...