Friday, July 6, 2012

រឿងល្បើកនិងរឿងនិទាន

រឿង កញ្ជ្រោងនិងពពែ

កញ្ជ្រោងមួយ បានធ្លាក់ចូលទៅក្នុងអណ្តូង ។ វាខំប្រឹងលោតចេញមក
វិញ តែមិនអាចលោតតោងដល់មាត់អណ្តូងឡើង ។ គាប់ជួនពេលនោះ
មានពពែមួយបានដើរមកក្បែរ ហើយឃើញកញ្ជ្រោងនៅក្នុងអណ្តូង វាក៏
សួរថា៖ “បងកញ្ជ្រោង តើបងចុះទៅធ្វើអ្វីនៅបាតអណ្តូងនោះ ?” ។
កញ្ជ្រោងតបថា៖ “អូ៎ ! ប្អូនពពែឯងមិនដឹងទេឬ ? ក្រុមអ្នកហោរាសាស្ត្រ
បានទាយថា នឹងមានគ្រោះរាំងស្ងួតយ៉ាងខ្លាំង នៅក្នុងពេលឆាប់ៗខាង
មុខនេះ ។ ដូច្នេះហើយបានជាខ្ញុំ ប្រញាប់ចុះមកក្នុងអណ្តូងនេះ ដើម្បី
មានទឹកបរិភោគ” ។ “ខ្ញុំគិតថាៈ” កញ្ជ្រោងនិយាយបន្ត “ប្អូនគួរតែលោត
ចុះក្នុងអណ្តូងជាមួយខ្ញុំមក ដើម្បីចៀសវាងការស្រេកទឹកស្លាប់” ។ បន្ទាប់
ពីបានស្តាប់ពាក្យទូន្មានរបស់កញ្ជ្រោង ពពែក៏លោតចុះទៅក្នុងអណ្តូង
ដែរ ។ នៅពេលដែលពពែ បានលោតចុះមកដល់បាតអណ្តូងកញ្ជ្រោង
ក៏ឆ្លៀតឱកាសលោតទំលើខ្នងពពែ រួចហើយ វាក៏លោតបន្តទៅកាន់មាត់
អណ្តូង ។ “លាហើយសម្លាញ់ !” កញ្ជ្រោងនិយាយទៅកាន់ពពែ “នៅ
ពេលក្រោយ សម្លាញ់ត្រូវចាំថា៖
មិនត្រូវស្តាប់ ឬក៏ធ្វើតាមដំបូន្មានមនុស្សដែលកំពុងតែជួបប្រទះ
នឹងឧបសគ្គនោះឡើយ ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...