Tuesday, July 17, 2012

រឿងល្បើកនិងរឿងនិទាន

រឿង កញ្ជ្រោង មាន់គក និង ឆ្កែ

 ក្រោមពន្លឺព្រះចន្ទ នាពេលយប់ស្ងាត់ កញ្ជ្រោងមួយបានលបចូល
ទៅរកលួចខាំចាប់មាន់ នៅក្នុងរបងភូមិអ្នកចម្ការម្នាក់ ដើម្បីយកមក
ធ្វើជាចំណី ។ លុះចូលមកដល់ក្បែរទ្រើងមាន់ កញ្ជ្រោងបានឃើញ
មាន់គកមួយ ទំនៅលើមែកឈើខ្ពស់ ដែលវាមិនអាចលោតទៅខាំ
បាន ។ ដើម្បីបញ្ឆោតមាន់គកឲ្យចុះមកដី កញ្ជ្រោងក៏និយាយទៅកាន់
មាន់គកថា៖ “បងមាន់ ! ខ្ញុំមានដំណឹងល្អមួយ មកជំរាបបង” ។
“ដំណឹងអ្វីទៅ ?” មាន់គកសួរ ។ “ខ្ញុំទើបនឹងបានទទួលដំណឹងថា”
កញ្ជ្រោងនិយាយបន្ត “តោ ដែលជាស្តេចនៃសត្វទាំងអស់ បានប្រកាស
ជាសកលថា៖ ចាប់តាំងពីពេលនេះតទៅ សត្វម្រឹគនិងសត្វបក្សី ត្រូវ
រាប់អានគ្នាជាបងប្អូន និងមិនត្រូវព្យាបាទគ្នា តទៅទៀតឡើយ” ។
“ប្រសើរណាស់ !” មាន់គកតបទៅកញ្ជ្រោង “នុ៎ះន៍ ! បងឆ្កែបានដើរ
សំដៅមកហើយ យើងគួរតែហៅគាត់ ឲ្យមកចូលរួមអបអរសាទរ ឲ្យ
បានសប្បាយទាំងអស់គ្នា” ។ ពោលចប់ មាន់គកធ្វើជាអោនក្បាល
ឈ្ងោកមើលទៅខាងក្រោយខ្នងកញ្ជ្រោង ។ កញ្ជ្រោងឮថា ឆ្កែកំពុងតែ
ដើរសំដៅមក វាក៏រូតរះរត់ចេញពីភូមិយ៉ាងលឿន ។ មាន់គកឃើញដូច្នោះ វាក៏ស្រែកសួរកញ្ជ្រោងថា៖ “បងកញ្ជ្រោង ! ហេតុអ្វីក៏បងមិននៅចាំជួប
បងឆ្កែ ដើម្បីអបអរសាទរ ដំណឹងល្អទាំងអស់គ្នា ?” ។ កញ្ជ្រោងក៏ស្រែក
ឆ្លើយតប ទៅមាន់គកវិញថា៖ “ខ្ញុំចង់ធ្វើដូច្នោះដែរ ក៏ប៉ុន្តែ ខ្ញុំខ្លាចក្រែង
បងឆ្កែ មិនទាន់បានជ្រាប អំពីដំណឹងល្អនេះនៅឡើយ” ៕
មិនត្រូវជឿដំណឹងល្អ ដែលផ្សាយចេញពីមាត់មនុស្ស ដែលមានបំណងអាក្រក់នៅទេ



No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...