Saturday, February 2, 2013

រឿងល្បើកនិងរឿងនិទាន

រឿង តាក្បាលទំពែកនិងសត្វរុយ

(បទ ភុជង្គលីលា)
សត្វរុយតូចមួយបានហើរ     មកទំនៅលើ             ក្បាលតាទំពែក ។
ដើម្បីជញ្ជក់ខាំហែក         បឺតឈាមយ៉ាងត្រេក    ត្រអាលពីគាត់ ។
តាក៏លើកដៃទះវាត់          រុយខាំក្បាលគាត់           ឲ្យស្លាប់តៃហោង ។
តែរុយហោះហើរគេចឆ្លង    តាជ្រុលដៃផង            ទះត្រូវក្បាលឯង ។
រុយរួចពីស្លាប់ក៏ថ្លែង            ចំអកខែងរ៉ែង              ដាក់តានោះថា ។
គ្រាន់តែរុយខាំក្បាលតា      តើឈឺប៉ុនណា            បានជាតាខឹង ។
ចង់សម្លាប់តាមកំហឹង         ឥឡូវសមនឹង             ឈឺខ្លួនឯងហើយ ។
តាឮដូច្នោះក៏ឆ្លើយ             រុយអើយកុំឈ្លើយ       ព្រហើនខ្លាំងពេក ។
ទោះឈឺលើសនេះអនេក    ឬក្បាលយើងបែក     ក៏យើងករុណា ។
ព្រោះយើងគ្មានចិត្តចេតនា   ធ្វើឲ្យអាត្មា               យើងឈឺនោះអី ។
តែឯងជាសត្វចង្រៃ             គួរឲ្យស្អប់ក្រៃ             ជាតិសត្វតិរិច្ឆាន ។
បើអាចសម្លាប់ឯងបាន        ទោះបីឈឺប្រាណ      លើសនេះរយដង ។
ក៏យើងសុខចិត្តឥតហ្មង       ឲ្យតែបំណង             យើងបានសម្រេច ៕
ពៀរគឺអាចរំងាប់បានដោយការមិនចងពៀរ

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...