Saturday, January 26, 2013

រឿងល្បើកនិងរឿងនិទាន

រឿង តាអ្នកចម្ការនិងសត្វពស់

(បទពាក្យ ៨)
គ្រាមួយចៅប្រុសតាអ្នកចម្ការ              រត់លេងលីលានៅនាមាត់ព្រៃ
ចៃដន្យជាន់កន្ទុយពស់ភ្ញាក់ភ័យ         ពស់ខឹងពេកក្រៃចឹកវាស្លាប់ទៅ ។
តាអ្នកចម្ការដឹងថាចៅស្លាប់              ដោយសារពស់ចឹកគាត់ទាញពូថៅ
ដេញកាប់សត្វពស់ដាច់កន្ទុយទៅ
កើតរឿងអាស្រូវព្រោះការសងសឹក ។
ពស់គុំក្នុងចិត្តវាគិតកែខៃ                    ថ្ងៃមួយលកលៃលបលូនចូលចឹក
សម្លាប់គោតាអស់ច្រើនសន្ធឹក           ដើម្បីសងសឹកតាមចិត្តខឹងខ្លាំង ។
ឃើញរឿងបែបនោះតាអ្នកចម្ការ        គិតពិចារណាថាគួរឈប់ច្បាំង
បើនៅតែក្រាញខំប្រឹងតតាំង    តាមតែមោហ៍បាំងខូចប្រយោជន៍អស់ ។
លុះគិតច្នោះហើយតាយកចំណី      ទឹកឃ្មុំលាយបាយដាក់មាត់រន្ធពស់
ហើយប្រាប់ពស់ថាយើងគួរឈប់ឈ្លោះ
បញ្ចប់ជម្លោះរស់ដូចព្រៀងលាន ។
បើនៅតែមានចិត្តតាមចងកម្ម          ចងពៀរប្រចាំមិនស្រុះស្រាកស្រាន្ត
ច្បាស់ជាយើងខាតរៀងខ្លួនមិនខាន     ច្នេះគួររាប់អានគ្នាវិញទើបល្អ ។
ពស់ឮដូច្នោះឆ្លើយប្រាប់តាវិញ              ថាកុំម្នោម្នេញយកចំណីមក៍
ព្រោះម្ហូបទាំងនេះមិនអាចជួយត   កន្ទុយដ៏ល្អដាច់ចាកចោលប្រាណ ។
រីឯតាវិញក៏បាត់បង់ចៅ                   គោច្រើនពេកកូវអំពីភូមិឋាន
សេចក្តីឈឺចាប់យើងទាំងពីរប្រាណ
មិនអាចភ្លេចបានទេណាលោកតា ។
តែបើតាស្ម័គ្រឲ្យខ្ញុំរស់ជិត                រក្សាជីវិតតាមសម្មាមាគ៌ា
ដើម្បីរម្ងាប់នូវការចងពៀរ                ខ្ញុំសូមវន្ទាជាគ្នាតទៅ ៕
ការសងសឹក មិនមែនជាមធ្យោបាយសម្រាប់ដោះស្រាយទំនាស់ឡើយ

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...