Wednesday, January 16, 2013

រឿងល្បើកនិងរឿងនិទាន

រឿង ទន្សាយនិងឆ្កែ

ទន្សាយមួយ ត្រូវបានឆ្កែដេញតាមខាំយ៉ាងប្រកិតពីក្រោយ ។ ដើម្បីរក្សា
ជីវិតរបស់វា ទន្សាយបានខិតខំរត់យ៉ាងលឿន រហូតដល់ទីបំផុត វាក៏
បានគេចរួចផុតពីចង្កូមរបស់ឆ្កែ ។ ក្សិណនោះ មានក្មេងឃ្វាលគោម្នាក់
បានឃើញ ទន្សាយរត់គេចរួចពីការដេញខាំរបស់ឆ្កែ វាក៏និយាយរិះគន់
ឆ្កែថា៖ “គ្រាន់តែទន្សាយសំគមមួយប៉ុណ្ណឹង ក៏រត់ដេញតាមមិនទាន់
ដែរ” ។ “ឯងមើលមិនយល់ភាពខុសគ្នាទេឬ ?“ ឆ្កែឆ្លើយតប “ម្នាក់ជា
អ្នករត់ ដេញតាមចាប់គេស៊ីជាអាហារ ។ ឯម្នាក់ទៀតជាអ្នករត់ ដើម្បី
រក្សាការពារអាយុជីវិតរបស់ខ្លួន” ៕
ស្ថានការណ៍ចាំបាច់ ជាអាវុធដ៏ស័ក្តិសិទ្ធរបស់យើង

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...