Monday, December 18, 2017
ចំណីខួរក្បាល
សុំសីល និង កាន់សីល
បន្ទាប់ពីបានអានអត្ថបទរបស់មិត្តម្នាក់អំពីពាក្យ សុំសីល និង កាន់សីល ខ្ញុំគិតថា យើងគួរប្រើពាក្យ៖ សិក្សាសីល និង រក្សាសីល ជំនួសឲ្យពាក្យ៖ សុំសីល និង កាន់សីល វិញ វាប្រសើរជាង ។ ហេតុអ្វី? ពីព្រោះពាក្យសុំសីលនិងកាន់សីល បញ្ជាក់អំពីកត្តាអវិជ្ជមានជាច្រើនរបស់អ្នកអនុវត្ត ។ នៅក្នុងការសិក្សាវែកញែកអំពីពាក្យពេចន៍ គេគប្បីសង្កេតអំពីអត្ថន័យអត្ថានុរូបនិងអត្ថាប្បដិរូបនៃពាក្យ ដែលភាសាអង់គ្លេសហៅថា Semantic ។ Semantic នៃពាក្យនិមួយៗបែងចែកជាពីរដែលភាសាអង់គ្លេសហៅថា៖ Connotation and Denotation ។ បើប្រែជាភាសាខ្មែរ យើងអាចនិយាយថា៖ ន័យទាក់ទងឬប្រៀបធៀប និង ន័យជាក់លាក់ (ន័យផ្លូវការនៅក្នុងវចនានុក្រម) ។ ខ្ញុំសូមលើកយកន័យជាក់លាក់មកបកស្រាយពាក្យ សុំសីល និង កាន់សីលនៅទីនេះ ។
សីល ឬ សីលធម៌ មានន័យថា សភាវទ្រទ្រង់ក្នុងធម្មជាតិដែលល្អ ។ នៅពេលមនុស្សណាម្នាក់ទៅរកសុំសីល ឬសុំសីលធម៌ វាមានន័យថា មនុស្សនោះគ្មាន ឬខ្វះសីលធម៌ បានជាទៅសុំអំពីគេ ។ បន្ទាប់ពីសុំសីលធម៌បានមក គាត់មិនដាក់ទុកសីលធម៌នោះក្នុងខ្លួន (ក្នុងចិត្ត) ទេ តែបែរជាកាន់វាទៅវិញ (កាន់សីល) ។ យើងដឹងហើយថា របស់ណាដែលយើងកាន់នៅក្នុងដៃ វាមិនស្ថិតស្ថេរដូចរបស់ដែលយើងតម្កល់នៅក្នុងខ្លួននោះទេ ។ ដូច្នេះ សីលឬសីលធម៌ដែលយើងកាន់នៅក្នុងដៃនោះ វារមែងជ្រុះ ឬភ្លេចបាត់បង់នៅទីណាមួយ ។ ជួនកាល សីលធម៌ដែលកំពុងកាន់នៅក្នុងដៃនោះ ត្រូវបានគេគ្រវាត់ចោលតែម្តងនៅពេលដែលតណ្ហានិងសេចក្តីលោភលន់រុករានទន្ទ្រានសតិសប្បជញៈខ្លាំង ។
សរុបសេចក្តីទៅ ការសុំសីលនិងកាន់សីល ជាទង្វើដែលគ្មានន័យសុីជម្រៅសម្រាប់សតិសប្បជញៈទេ ។ បើចង់ឲ្យសតិសប្បជញៈយើងរឹងមាំ លុះត្រាតែយើង សិក្សាសីល និង រក្សាសីល ឬនិយាយមួយបែបទៀត៖ សិក្សាសីលធម៌ និង រក្សាសីលធម៌ ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
បោះឆ្នោតនៅស្រុកអាមេរិក ឆ្នាំនេះ ខ្ញុំទៅបោះឆ្នោតមុនថ្ងៃកំណត់ ដ្បិតសម្រាប់ខ្ញុំជម្រើសបេក្ខជនដឹកនាំប្រទេសគឺមានតែពីរប្រភេទតែប៉ុណ្ណោះ៖ បេក្ខជនដ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
No comments:
Post a Comment