Friday, December 1, 2017
ចំណីខួរក្បាល
ទានៅលើបង្គង (Sitting Duck)
នៅក្នុងភាសាអង់គ្លេស ពាក្យ Sitting Duck ឬ ទានៅលើបង្គង គឺសំដៅលើបុគ្គលណាដែលធ្លាក់ខ្លួនជាចំណាប់ខ្មាំងរបស់អ្នកដទៃ ។ បុគ្គលប្រភេទនេះប្រៀបដូចជាផ្ទាំងសុីបសម្រាប់គេបាញ់ពេលណាក៏បានដែរ ។ និយាយអំពីចំណាប់ខ្មាំង ខ្ញុំនឹកទៅដល់សកម្មជននយោបាយរបស់បក្សសង្គ្រោះជាតិជាង ១០០នាក់ ដែលត្រូវបានគេហាមមិនឲ្យពាក់ព័ន្ធក្នុងរឿងនយោបាយរយៈពេល ៥ឆ្នាំ បន្ទាប់ពីគណបក្សមួយនេះត្រូវបានរំលាយ ។ មនុស្សគឺជាសត្វដែលធ្វើនយោបាយ ។ ដូច្នេះ មនុស្សពិបាកនឹងជៀសវាងរឿងនយោបាយបានណាស់ ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ ។ អញ្ចឹងទេ នៅពេលបុគ្គលមនុស្សក្លាយជាទានៅលើបង្គង ចំណងហានិភ័យនិងមហន្តរាយបានចូលមកស្នាក់អាស្រ័យនៅជាមួយបុគ្គលទាំងនោះជាប្រចាំ ។ ភ្លាត់មាត់និយាយរឿងនយោបាយតែមួយម៉ាត់ ទ្វារគុកនឹងបើកចំហរទទួលស្វាគមន៍ដោយស្វ័យប្រវត្ត ។
ការធ្វើនយោបាយ ជាពិសេសធ្វើនយោបាយនៅស្រុកខ្មែរ គេត្រូវបត់បែនរហ័សជាទីបំផុត ដើម្បីរត់ឲ្យទាន់សភាពការណ៍ក៏ដូចជាការរក្សាសុវត្ថភាពរបស់ខ្លួន ដែលភាសាអង់គ្លេសហៅថា នីមបល (Nimble) ។ មុនពេលក្លាយខ្លួនជា ទានៅលើបង្គង សកម្មជនជាង ១០០នាក់នោះមានឱកាសដោះកុនបានខ្លះៗដែរ ប៉ុន្តែ ពួកគេហាក់ដូចជាប្រមាទស្ថានការណ៍ ។ វិធីដោះកុនដ៏សាមញបំផុត គឺប្រកាសលាឈប់ផ្តាច់ខ្លួនឲ្យដាច់ស្រឡះពីគណបក្សសង្គ្រោះជាតិជាលាយលក្ខអក្សរ មុនពេលដីការរំលាយនិងបញ្ជីហាមប្រាមធ្វើនយោបាយរបស់ពួកគេចូលជាធរមាន ។ គេអាចរកលេសរុកគួនយើងបន្តទៅទៀត ប៉ុន្តែ យ៉ាងហោចណាស់ក៏យើងមានភស្តុតាងខ្លះសម្រាប់តទល់គ្នានៅថ្ងៃមុខដែរ ប្រៀបដូចជាសត្វទាដែលហើរលាចាកបង្គង មុនពេលដែលព្រានកេះកៃកាំភ្លើង ។
អ្នកតាមដានស្ថានការណ៍នយោបាយស្រុកខ្មែរ ប្រហែលជានៅចាំថា មុនពេលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ អតីតប្រធានគណបក្សនេះដែលរកមធ្យោបាយដោះស្រាយបញ្ហារបស់ខ្លួនមិនរួចផង បានចេញសេចក្តីប្រកាសម្តងហើយម្តងទៀតថាគណបក្សមួយនេះមិនអាចរលាយបានទេ ។ ដល់ពេលវារលាយបាត់ទៅ មនុស្សជាច្រើនត្រូវរងគ្រោះព្រោះតែការអះអាងរបស់លោកប្រធានដែលគ្មានអ្វីជាបង្អែករឹងមាំ ក្រៅអំពីការគិតរបស់គាត់ ។ វាយឺតពេលបន្តិចហើយក្នុងការកែកុនស្ថានការណ៍ ប៉ុន្តែវាក៏ជាមេរៀនមួយសម្រាប់មនុស្សជាង ១០០នាក់យកមកត្រិះរិះពិចារណានៅក្នុងដំណើរជីវិត ។ សំណួរមួយដែលពួកគេគ្រប់ៗគ្នាត្រូវសួរ និងស្វែងរកចម្លើយរៀងៗខ្លួន គឺថា៖ តើគួរដើរតាមការអះអាង ឬដំបូន្មានរបស់មនុស្ស ដែលកំពុងជួបគ្រោះអាសន្ន ឬក៏ដើរតាមការយល់ឃើញរបស់ខ្លួន? ខាងក្រោមនេះជារឿងល្បើកមួយរបស់លោកតា អុីស៊ុប ដែលជាកំពូលអ្នកប្រាជ្ញដោះស្រាយបញ្ហា ។
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
បោះឆ្នោតនៅស្រុកអាមេរិក ឆ្នាំនេះ ខ្ញុំទៅបោះឆ្នោតមុនថ្ងៃកំណត់ ដ្បិតសម្រាប់ខ្ញុំជម្រើសបេក្ខជនដឹកនាំប្រទេសគឺមានតែពីរប្រភេទតែប៉ុណ្ណោះ៖ បេក្ខជនដ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
No comments:
Post a Comment