Monday, November 20, 2017
ចំណីខួរក្បាល
ជោគជ័យ
បន្ទាប់ពីរំលាយគណបក្សសង្គ្រោះជាតិបានជាស្ថាពរហើយ គេមិនឃើញមានសមាជិកគណបក្សប្រជាជនធ្វើពិធីអបអរសាទរណាមួយជាដុំកំភួនទេ ។ ប្រការនេះគឺផ្ទុយអំពីការធ្វើនយោបាយនានានៅក្នុងពិភពលោក ដែលបក្សនយោបាយតែងតែធ្វើពិធីអបអរសាទរបន្ទាប់ពីទទួលបានជ័យជម្នះលើគូបដិបក្ស ។ នៅលើបណ្តាញសង្គម ហ្វេសប៊ុក (Facebook) គេសង្កេតឃើញថាគ្មានសារអបអរសាទរណាមួយត្រូវបានបង្ហោះដោយសកម្មជនរបស់គណបក្សប្រជាជនឡើយ ។ គ្មាននរណាដឹងអំពីមូលហេតុនេះទេ ហើយក៏ប្រហែលជាគ្មានមូលហេតុដែលត្រូវលើកយកមកពន្យល់ដែរ ។ អ្វីដែលអាចជាហេតុផលគឺមានពីរ៖
១) គ្មានការដាក់ទិសមកពីអង្គការលើ ថាត្រូវរៀបចំអបអរសាទរ ។
២) ជោគជ័យនេះ បានមកដោយប្រើអំពើថោកទាបខ្លាំងពេក ដែលជាហេតុនាំឲ្យមនុស្សផងទាំងពួងមិនចង់យកខ្លួនទៅបៀត ។
ប្រសិនបើករណីទីពីរ (២) ជាហេតុផលត្រឹមត្រូវ នេះសបញ្ជាក់ឲ្យឃើញថា ពលរដ្ឋខ្មែរដ៏ច្រើនលើសលុប មានមានៈសិការ និងស្រឡាញ់កិត្តិយស ច្រើនជាងអំណាច និងបុណ្យសក្តិ ។ វាក៏បញ្ជាក់ផងដែរថា ពលរដ្ឋខ្មែរយល់ជាក់លាក់ ថាតើជោគជ័យប្រភេទណាដែលថ្លៃថ្នូ ហើយជោគជ័យប្រភេទណាដែលមិនថ្លៃថ្នូ ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
ដូណាល់ ត្រាំ និង ស្ថានភាពនយោបាយអាមេរិក ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកមក ភាពច្របូកច្របល់មិនត្រឹមតែកើត...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ស្មន់ (Inbreeding) នៅពេលមនុស្សព្យាយាមសង្គ្រោះសត្វព្រៃដែលមានហានិភ័យដាច់ពូជ មនុស្សរមែងស្វែងរកសត្វដែលមានអម្បូរដូចគ្នានោះ យកមកអំពីទីឆ្ងាយដាច់អ...
No comments:
Post a Comment