Sunday, June 10, 2012
Fables and Folktales
រឿង ចង្កឹះមួយបាច់
(បទ ព្រហ្មគីតិ)
តាចាស់ម្នាក់ជរា ដឹងខ្លួនថាហៀបនឹងស្លាប់
ហៅកូនមកប្រញាប់ ប្រាប់ពាក្យពេចន៍បណ្តាំមួយ ។
ឱ ! កូនស្ងួនបិតា ចូររក្សាកុំឲ្យធ្លោយ
សាមគ្គីជាធ្លុងមួយ ទើបផុតព្រួយទុក្ខគ្រោះភ័យ ។
ពោលចប់តាជរា ក៏ម្នីម្នាហៅចៅស្រី
ឲ្យរូតរះឃ្មាតខ្មី លៃរកចង្កឹះមួយបាច់ ។
បានហើយក៏ហុចទៅ ឲ្យកូនពៅសាកល្បងកាច់
ចង្កឹះនៅក្នុងបាច់ កាច់មិនបាក់ជាក់ជាម្តង ។
តាចាស់ប្រាប់កូនថា នែ៎ ! អាង៉ាឲ្យទៅបង--
បងឯងកាច់វិញម្តង ដើម្បីល្បងកម្លាំងវា ។
កូនច្បងទទួលយក ចង្កឹះមកកាច់គ្រប់គ្នា
ម្នាក់ៗប្រឹងពុះពារ កាច់យ៉ាងណាក៏មិនបាក់ ។
ក្សិណនោះតាជរា ប្រាប់កូនថាឯងម្នាក់ៗ
យកចង្កឹះមួយម្នាក់ ហើយសាកកាច់លមើលម្តង ។
ពេលនោះកូនទាំងទ្វេ ក៏រិះរេលៃសាកល្បង
កាច់ចង្កឹះមួយម្តង ឃើញថាបាក់គ្មានសល់ឡើយ ។
តាចាស់ប្រាប់កូនថា បុត្របិតាឃើញច្បាស់ហើយ
តួអង្គបុត្រត្រាណត្រើយ ប្រៀបបាននឹងចង្កឹះនេះ ។
បើកូនរួបរួមគ្នា ទាំងសម្បទានិងចំណេះ
គេមិនអាចឈ្នានីស កាច់បំបាក់ពួកកូនបាន ។
តែបើបែកបាក់គ្នា ប្រាកដជាបុត្រកល្យាណ
ត្រូវគេយាយីបាន អស់ក្សេមក្សាន្តប្រាណមានទុក្ខ ។
ច្នេះកូនគួរចងចាំ ពាក្យបណ្តាំនៃឪពុក
ពីថ្ងៃនេះទៅមុខ ទុកជាកេរតរៀងទៅ ៕
(Please click on text image to enlarge)
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment