Friday, January 3, 2020

ចំណីខួរក្បាល

អរគុណសន្តិភាព! តើយើងគួរអរគុណសន្តិភាពរបៀបណា? គួរអរគុណអ្នកណា? អ្វីទៅជាកត្តា (Criteria) ដែលបញ្ជាក់ថាយើងមានសន្តិភាព? បើតាមនិយមន័យសាកល សន្តិភាព បានដល់ភាពស្ងប់សុខទាំងផ្លូវកាយនិងផ្លូវចិត្ត ។ ដើម្បីឲ្យកាយនិងចិត្តស្ងប់ទៅកើត លុះត្រាណាតែបុគ្គលមនុស្សម្នាក់ៗ (Individual human being) មានសេរីភាពយ៉ាងហោចណាស់ក៏បួនប្រការដែរ ។ សេរីភាពទាំងបួនប្រការនោះជាភាសាអង់គ្លាសគេហៅថា៖ Freedom from Want; Freedom from Fear; Freedom from Opression; Freedom from Depression ។ ខ្ញុំសូមបកប្រែជាភាសាខ្មែរថា៖ មិនព្រួយអំពីការអត់ឃ្លាន មិនព្រួយអំពីជម្ងឺតម្កាត់ មិនព្រួយអំពីសុវត្ថិភាព និង មិនព្រួយអំពីសេចក្តីស្លាប់ ។ វិចិត្រករអាមេរិកាំងមួយរូបឈ្មោះ ណ័រមែន រ៉ុកវ៉ែល (Norman Rockwell) បានគូររូបភាពចំនួនបួនតំណាងឲ្យសេរីភាពដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាព (សូមមើលរូបភ្ជាប់ជាមួយនឹងអត្ថបទ) ។ សម្រាប់ពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ តើយើងមានសន្តិភាពដែលគួរឲ្យថ្លែងអំណរគុណដែរទេ? បើយើងគិតថាស្រុកខ្មែរមានសន្តិភាព តើសន្តិភាពនោះបានដល់សេចក្តីសុខស្ងប់ទាំងផ្លូវកាយនិងផ្លូវចិត្តដែរទេ? ផ្អែកលើព្រឹត្តិការណ៍ដែលកើតមានកាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ យើងសង្កេតឃើញថា ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាគ្មានសេចក្តីសុខស្ងប់នៅក្នុងចិត្តទេ ។ គ្រាន់តែពិរុទ្ធជនមួយរូបធ្វើដំណើរទៅស្រុកខ្មែរដើម្បីចូលខ្លួនឲ្យអាជ្ញាធរចាប់ផ្តន្ទាទោស គេពង្រាយទ័ពបិទច្រកព្រុំដែនច្រងាប់ច្រងិល ។ នេះហើយឬជាសន្តិភាពដែលពលរដ្ឋខ្មែរគួរមានអំណរគុណ???

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...