Tuesday, May 20, 2014

មួយថ្ងៃ មួយម៉ាត់

ប្រាក់អាហារកិច្ច៖ ពាក្យនេះ ខ្ញុំឃើញគេបកប្រែចេញមកពីពាក្យ អង់គ្លេស (Child Support) ។ បើតាមអត្ថន័យនៃពាក្យ (Child Support) ការប្រើពាក្យ ប្រាក់អាហារកិច្ច នៅទីនេះ គឺមិនត្រឹមត្រូវពេញលេញនោះទេ ព្រោះថា (Child Support)​ គឺគេមិនសំដៅតែទៅលើចំណី អាហារនោះទេ ។ ជួនកាល (Child Support) តម្រូវឲ្យមាន ជំនួយផ្នែកសតិអារម្មណ៍ ដូចជាការនាំកូនដើរកំសាន្តផងដែរ ។​ ដើម្បីស្វែងយល់ឲ្យបានជាក់លាក់ ជាបឋម យើងគប្បីពិនិត្យមើល ថាតើពាក្យ (Child Support) នេះគេប្រើនៅក្នុងករណីអ្វី ។ យោងតាមទិដ្ឋភាពជាក់ស្តែង ពាក្យ (Child Support) គឺគេប្រើតែនៅក្នុងករណីគ្រួសារដែលបែកបាក់គ្នាដោយប្រការ ណាមួយ ហើយភាគីមួយក្នុងចំណោមភាគីពាក់ព័ន្ធត្រូវបានទទួល បន្ទុកមើលថែទាំកូនដែលមានអាយុក្រោម ១៨ឆ្នាំ ។ អាស្រ័យទៅ លើច្បាប់នៅក្នុងប្រទេសនិមួយៗ ភាគីដែលមានបន្ទុកមើលថែទាំ កូននេះហើយ ដែលអាជ្ញាធររដ្ឋ (តុលាការ) តម្រូវឲ្យភាគីម្ខាងទៀត បង់ប្រាក់ជួយចិញ្ចឹមកូន ។ បើយើងយកពាក្យ (Child Support) មកបកប្រែមួយពាក្យម្តង យើងឃើញថាពាក្យ (Child) ប្រែថា កូន ឯពាក្យ (Support) ប្រែថា គាំទ្រ (ក្នុងន័យនយោបាយ) និង ផ្គត់ផ្គង់ ឬ ទ្រទ្រង់ (ក្នុងន័យបីបាច់ថែរក្សា) ។ ដូច្នេះ ពាក្យ (Child Support) គួរតែបកប្រែថា ប្រាក់ផ្គត់ផ្គង់កូន វិញ ទើបត្រឹមត្រូវ តាមអត្ថន័យ ដើមរបស់វា ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...