មេដឹកនាំចោលម្សៀត
ពាក្យចោលម្សៀត គឺសំដៅលើអ្វីៗដែលអត់បានការ ឬ ឥតប្រ
យោជន៍ ។ បើគេនិយាយអំពីមនុស្ស គឺសំដៅទៅលើបុគ្គលណា
ដែលធ្វើអ្វីមួយមិនបានសម្រេច ។ និយាយឲ្យចំគឺ មនុស្សអសមត្ថ
ភាព ។
នៅក្នុងអំឡុងពេលជិតកន្លះសតវត្សរ៍កន្លងទៅនេះ ប្រទេសកម្ពុជា
បានផ្លាស់ប្តូររបៀបគ្រប់គ្រងរដ្ឋជាច្រើនដង ប៉ុន្តែ ការផ្លាស់ប្តូររបៀប
គ្រប់គ្រងរដ្ឋជាច្រើនដងនេះ មិនត្រឹមតែមិនបានផ្តល់នូវសុខមាល
ភាពដល់ប្រទេស និងពលរដ្ឋខ្មែរតែប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យ
ប្រទេស និងពលរដ្ឋខ្មែររងគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងទៀតផង ។
យើងអាចយកហេតុផលផ្សេងៗមកការពារការបរាជ័យនៃកំណែ
ទម្រង់របៀបគ្រប់គ្រងរដ្ឋនៅកម្ពុជា ប៉ុន្តែ អ្វីដែលជាកត្តាបញ្ជាក់អំពី
ភាពចោលម្សៀតនៃមេដឹកនាំខ្មែរ គឺស្ថិតនៅលើភស្តុតាងប្រវត្តិ
សាស្ត្រដែលយើងសូមលើកយកមករៀបរាប់ត្រួសៗ ខាងក្រោម
នេះ៖
កាលពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ លោកសេនាប្រមុខ លន់
ណុល បានរៀបចំប្រទេសកម្ពុជាឲ្យដើរតាមគន្លង សាធារណរដ្ឋ
និយម ដើម្បីស្វែងរកសេរីភាពជូនប្រជាពលរដ្ឋខ្មែរ ។ ប៉ុន្តែ របប
សាធារណរដ្ឋរបស់លោក លន់ ណុល មានត្រឹមតែឈ្មោះប៉ុណ្ណោះ
ឯការគ្រប់គ្រង គឺនៅតែលម្អៀងទៅរកភាពផ្តាច់ការ ដូចជារបបរា
ជានិយមដែលលោក លន់ ណុល រំលាយចោលនោះដដែល ។
នៅទិបំផុត សាធារណរដ្ឋរបស់លោក លន់ ណុល ក៏វិនាសអន្ត
រាយទៅ ។
បន្ទាប់ពីការដួលរលំនៃរបបសាធារណរដ្ឋ ប្រទេសខ្មែរក៏ត្រូវបាន
គ្រប់គ្រងតាមរបៀបកុម្មុយនីស្តវិញម្តង ដែលមានលោក សាឡុត
ស (ឬ ប៉ុល ពត) និងបរិវាជាអ្នកដឹកនាំ ។ ប៉ុល ពត និងបរិវាបាន
ដាក់ឈ្មោះប្រទេសខ្មែរថា កម្ពុជាប្រជាធិបតេយ្យ ។ ប៉ុន្តែ អ្វីដែល
គួរឲ្យឈឺចាប់នោះ គឺកម្ពុជាប្រជាធិបតេយ្យ យកលទ្ធិកុម្មុយនិស្ត
មកបំផ្លិចបំផ្លាញស្រុកខ្មែរស្ទើរតែរលាយសូន្យតែម្តង ។ ពួកគេ
ឃោសនាថា យកលទ្ធិកម្មុយនិស្តមកធ្វើជាគោលការដឹកនាំប្រ
ទេស គឺដើម្បីបំបាត់វណ្ណៈជិះជាន់ ដែលមានពួក សក្តិភូមិ នាយ
ទុនប្រតិកិរិយា ជាមេខ្លោង និងបំបាត់ឲ្យអស់នូវអំពើពុករលួយ
គ្រួសារនិយម និង បក្សពួកនិយម ។ ក៏ប៉ុន្តែ អ្វីដែលជាធាតុពិត
នោះ គឺគេគ្រាន់តែយកលទ្ធិកុម្មុយនិស្តមកធ្វើជាឡប់ឡែតែ
ប៉ុណ្ណោះ ។ រីឯការអនុវត្តន៍វិញ ប៉ុល ពត និងបរិវា ជិះជាន់ពលរដ្ឋ
ខ្មែរខ្លាំងជាងពួកសក្តិភូមិ នាយទន់ប្រតិកិរិយាទៅទៀត ។ បើនិ
យាយអំពីគ្រួសារនិយម និងបក្សពួកនិយមវិញ គឺរកលេខដាក់
គ្មានទេ ។ ប្រទេសខ្មែរមួយទាំងមូល ត្រូវបានគ្រប់គ្រងដោយ
មនុស្ស ដែលមានជាប់សែស្រឡាយនៅក្នុងគ្រួសារចំនួន ៤ ឬ ៥
គ្រួសារតែប៉ុណ្ណោះ ។
លុះដលឆ្នាំ ១៩៧៩ ប្រទេសខ្មែរក៏ចាប់ផ្តើម រុះរើធ្វើវិសោធណកម្ម
តាមលទ្ធិកុម្មុយនីស្តសាជាថ្មី ដោយមានប្រទេស វៀតណាម ជាអ្នក
ជួយជ្រោមជ្រែង ។ មួយទសវត្សក្រោយមក ការគ្រប់គ្រងតាមរបៀប
កុម្មុយនិស្តថ្មីនេះ ក៏នៅតែមិនរីកចម្រើន ។ នៅទីបំផុត មេដឹកនាំខ្មែរ
ដែលមាននិន្នាការចម្រុះ ក៏សម្រេចបង្កើតរចនាសម្ព័ន្ធថ្មីមួយទៀត
ដោយយកលទ្ធិរាជានិយម និង ប្រជាធិបតេយ្យនិយម មកធ្វើជា
គោល ។
បើគិតមកទល់នឹងពេលបច្ចុប្បន្ន ការគ្រប់គ្រងប្រទេសខ្មែរ តាម
របៀបថ្មីនេះ គឺមានរយៈពេល ជាងពីរទសវត្សហើយ ។ ក៏ប៉ុន្តែ រូប
ភាពនយោបាយនៅក្នុងស្រុកខ្មែរហាក់ដូចជាគ្មានប្រែប្រួលទេ ។
អ្នកគ្រប់គ្រងនៅតែប្រកាន់ចរិតផ្តាច់ការដដែល ។ អំពើពុករលួយ
បើយើងប្រៀបធៀបទៅនឹងរបបមុនៗ គឺមានវិសាលភាពធំជាង
ឆ្ងាយណាស់ (រកលេខដាក់គ្មានទេ) ។ ឯរឿងគ្រួសារនិងបក្សពួក
និយមវិញ ក៏មិនចាញ់របបមុនៗ ប៉ុន្មានដែរ ។ និយាយរួម ភាព
ចោលម្សៀតរបស់មេដឹកនាំខ្មែរ គឺនៅតែចោលម្សៀតដដែល ។
យកលទ្ធិណាមួយមកធ្វើជាគោលការដើម្បីដឹកនាំប្រទេស ក៏ធ្វើ
មិនកើត ។ បានត្រឹមតែឧទានទ្រឹស្តី ។ រីឯការអនុវត្តន៍វិញ គឺ សូន្យ
ហ្សេរ៉ូ ណាដា ។ នេះ បានចំជាចោលម្សៀតមែន ! ។
បើយើងធ្វើការសង្កេតឲ្យបានល្អិតល្អន់ ភាពចោលម្សៀតរបស់មេ
ដឹកនាំខ្មែរ គឺផុសចេញអំពីកត្តារួមមួយ ដែលយើងអាចកត់សម្គាល់
បានថា ស្ថិតនៅលើចរិតផ្តាច់ការ ។ បើមេដឹកនាំខ្មែរអាចបោះបង់
ចោលចរិតផ្តាច់ការចេញ ពួកគេប្រហែលជាអាចកាត់បន្ថយ ភាព
ចោលម្សៀតរបស់ពួកគេបានយ៉ាងច្រើន ។ ហើយប្រទេសកម្ពុជា
និងពលរដ្ឋខ្មែរ ប្រាកដជាអាចរកឃើញពន្លឺសេរីភាព និង សុខមាល
ភាពពេញលេញនៅក្នុងជីវិតជាមិនខាន៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
បោះឆ្នោតនៅស្រុកអាមេរិក ឆ្នាំនេះ ខ្ញុំទៅបោះឆ្នោតមុនថ្ងៃកំណត់ ដ្បិតសម្រាប់ខ្ញុំជម្រើសបេក្ខជនដឹកនាំប្រទេសគឺមានតែពីរប្រភេទតែប៉ុណ្ណោះ៖ បេក្ខជនដ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
No comments:
Post a Comment