Saturday, April 27, 2013

ចំណីខួរក្បាល (ប្រចាំសប្តាហ៍)

ច្បាប់ប្រឆាំងនិងការពារអំពើពុករលួយ
មានពាក្យអង់គ្លេសមួយឃ្លាពោលថា៖ Putting the horse before the
cart. (ទឹមសេះបញ្ច្រាសរទេះ) ។ ពាក្យនេះ បើយើងយកមកវែកញែក
អត្ថន័យឲ្យបានទូលំទូលាយបន្តិចនោះ គឺមានន័យថា៖ ធ្វើកិច្ចការ
អ្វីមួយដែលប្រាសចាកហេតុផលនិងមិនអាចទទួលលទ្ធផលវិជ្ជមាន
បានឡើយ ។ បើនិយាយជាភាសាសាមញ្ញគឺមានន័យថា៖ ធ្វើកិច្ច
ការគ្មានដឹងទិសតំបន់ ។
អ្វីដែលយើងចង់លើកយកមកវិភាគនៅទីនេះ គឺច្បាប់ប្រឆាំងនឹង
អំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ។ ច្បាប់នេះ ត្រូវបានស្ថាប័ន
ពាក់ព័ន្ធនិងសភានៃព្រះរាជាណាចក្រកម្ពុជាចំណាយពេលអស់
រយៈ ១០ ឆ្នាំ ទើបបង្កើតចេញជារូបរាង ។ ប៉ុន្តែ អ្វីដែលគួរឲ្យសោក
ស្តាយនោះ គឺថា បន្ទាប់ពីអ្នកព្រាងច្បាប់ដ៏កំពូលៗរបស់ប្រទេស
កម្ពុជាចំណាយពេលអស់រយៈ១០ឆ្នាំ ដើម្បីបង្កើតច្បាប់បំបាត់អំពើ
ពុករលួយ សមិទ្ធផលដែលទទួលបាន គឺត្រឹមតែ "ទឹមសេះបញ្ច្រាស
រទេះ" តែប៉ុណ្ណោះ ។ មូលហេតុដែលយើងហ៊ានចាត់ទុកច្បាប់
ប្រឆាំងនឹងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ថាជាច្បាប់មួយ
ដែលគ្មានអានុភាព ឬច្បាប់អត់បានការ គឺផ្អែកលើមាត្រាដ៏សំខាន់
មួយដែលចែងថា៖ អ្នកសូកនិងអ្នកទទួលសំណូក គឺត្រូវមាន
ទោសដូចគ្នា ។ នេះគឺជាចំណុចខ្សោយដ៏ធំបំផុតសម្រាប់ការ
ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ព្រោះថាវានៅតែបន្តផ្តល់ឱកាស
ឲ្យមនុស្សប្រព្រឹត្តិអំពើពុករលួយដោយគ្មានការព្រួយបារម្ភអ្វី
ឡើយ ។ ទាំងអ្នកសូក ទាំងអ្នកទទួលសំណូក គ្មានអ្នកណាមួយ
ចង់មានទោសជាប់គុកទេ ។ ដូច្នេះ សូមសួរថា៖ តើមាននរណា
ម្នាក់ដែលឆ្កួតគ្រប់គ្រាន់ នឹងលើកយកទង្វើខុសច្បាប់របស់ខ្លួន
មកលាតត្រដាងប្រាប់គេឯង ដើម្បីឲ្យអាជ្ញាធរ និងសាធារណជន
ផ្តន្ទាទោសនោះ ? គ្មានទេ!!
បើចង់បំបាត់អំពើពុករលួយនៅក្នុងសង្គមខ្មែរនោះ គឺវាងាយ
ស្រួលជាងបកចេកទៅទៀត ។ រវាងទំនាក់ទំនងសាធារណៈ
និងថ្នាក់ដឹកនាំនៅលើលោកនេះ គ្មាននរណាម្នាក់ស្ម័គ្រចិត្ត យក
លុយទៅសូកប៉ាន់ថ្នាក់ដឹកនាំ ដើម្បីបំពេញកិច្ចការអ្វីមួយនោះទេ ប្រសិនបើគេអាចធ្វើកិច្ចការនោះបាន ដោយសច្ចៈយុត្តិធម៌ និង
គ្មានឧបស័គ្គរារាំង ។ ដូច្នេះ គេគ្រាន់តែផ្តន្ទាទោសភាគីទទួល
សំណូកនិងធ្វើច្បាប់ការពារឬលើកទឹកចិត្តអ្នកសូក ឲ្យមករាយការ
ប្រាប់អាជ្ញាធរប្រឆាំងអំពើពុករលួយ ដើម្បីចាប់ថ្នាក់ដឹកនាំអន្ធ
ពាលណាដែលទទួលសំណូកនោះ មកផ្តន្ទាទោសតាមច្បាប់ទៅ
គឺវាចប់រឿងទៅហើយ ។ សាក្សីដ៏ល្អបំផុត និងជាអ្នកដែលដឹងអំពី
អំពើពុករលួយពិស្តារជាងគេ គឺអ្នកដែលត្រូវបង្ខំចិត្តយកលុយទៅ
សូកប៉ាន់គេនេះឯង (យើងប្រើពាក្យ "បង្ខំចិត្ត" ព្រោះនៅលើលោក
នេះ គ្នាមនរណាម្នាក់ យកប្រាក់ឬក៏របស់មានតម្លៃទៅសូកគេដោយ
ស្ម័គ្រចិត្តនោះទេ) ។ ដូច្នេះ ការផ្តល់អភ័យឯកសិទ្ធិឲ្យអ្នកសូក ដែល
ភាគច្រើន ច្រើនតែជាជនរងគ្រោះនោះ វាជាយន្តការដ៏មានប្រសិទ្ធ
ភាពជាទីបំផុត ក្នុងការបំបាត់អំពើពុករលួយនៅក្នុងសង្គមខ្មែរ ។
ការផ្តន្ទាទោសតែអ្នកទទួលសំណូក និងការពារអ្នកសូក គឺមិនខុស
ពីផ្លែដាវដែលមានមុខពីរនោះទេ កាប់ខាងណាក៏មុតដែរ ។ ឯអំពើ
ពុករលួយ ដែលជាសត្រូវដ៏គួរឲ្យស្អប់ខ្ពើមនោះ វានឹងរលាយសាប
សូន្យដូចជាអំបិលត្រូវទឹកអញ្ចឹង ។ ចំណែករឿងស៊ុំគ្រលំគ្នារវាសហ
គ្រាសនិងសហគ្រាស វាជារឿងមួយផ្សេងដែលទាក់ទងទៅនឹង
ច្បាប់ពាណិជ្ជកម្ម ។ ឧទាហរណ៍ រដ្ឋអាចធ្វើច្បាប់ប្រឆាំងនឹងការស៊ុំ
គ្រលំគ្នារកស៊ីផ្តាច់មុខ Antitrust Law.
អំពើពុករលួយគឺជាការស៊ុំគ្រលំគ្នារវាងមនុស្សពីរនាក់ឬក៏ច្រើន
នាក់ ។ ស្ថិតនៅក្រោមច្បាប់ប្រឆាំងនឹងអំពើពុករលួយរបស់
ប្រទេសកម្ពុជាសព្វថ្ងៃនេះ មនុស្សដែលជាអ្នករងគ្រោះ(អ្នកសូក)
ដោយសារអំពើពុករលួយ មិនត្រឹមតែគ្មានមធ្យោបាយអ្វីនឹងកំចាត់
អំពើដ៏លាមកថោកទាបនេះទេ ថែមទាំងត្រូវរស់នៅក្រោមអំពើ
អយុត្តិធម៌នេះ អស់មួយជីវិត ដរាបណាច្បាប់ប្រឆាំងនឹងអំពើពុក
រលួយរបស់កម្ពុជា ផ្តន្ទាទោសអ្នកសូកដូចជាអ្នកទទួលសំណូក
ដែរ ។ តើនរណាមួយស្ម័គ្រចិត្តទទួលរងគ្រោះពីរដងនោះ ? ត្រូវ
គេបង្ខំឬក៏គៀបយកលុយហើយ និងត្រូវមានទោសទៅជាប់គុកជា
មួយនឹងគេដោយសារតែច្បាប់ឆ្កួតលេលានេះទៀត ! ។ មានតែ
មនុស្សវិកលចរិតទេ ដែលអាចធ្វើបែបនេះទៅកើត ។ មនុស្ស
ដែលមានសតិត្រឹមត្រូវ ដាច់ខាតគឺគេមិនធ្វើទេ ។ ដូច្នេះ អំពើពុក
រលួយនៅក្នុងសង្គមខ្មែរ គឺគ្មានថ្ងៃនឹងរលត់រលាយទៅបានឡើយ
ដរាបណាអាជ្ញាធរ និងអ្នកបង្កើតច្បាប់នៅក្នុងប្រទេសកម្ពុជា នៅតែ
បន្តអនុវត្ត និងបង្កើតច្បាប់ដែលគ្មានអានុភាពរបៀបនេះតទៅទៀត ​៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...