ក្បត់វិចារណញាណខ្លួនឯង
នៅក្នុងរឿង កាលនោះបដិវត្តន៍មួយ ដែលលោក ប៉ាន់ សុធី បាន
បកប្រែចេញពីរឿង អេនីម៉ល ហ្វាម របស់លោក ចច អ័រវ៉ែល
(Animal Farm By George Orwell) គេសង្កេតឃើញថា បន្ទាប់ពីការ
ធ្វើពលិកម្មតស៊ូដ៏លំបាកលំបិនមួយ ពួកសត្វដែលរស់នៅក្រោម
ការជិះជាន់សង្កត់សង្កិន និងអំណាចផ្តាច់ការរបស់មនុស្ស ដែល
ជាម្ចាស់ដ៏ឃោរឃៅនោះ នៅទីបំផុត បានទទួលជោគជ័យក្នុង
ការរំដោះខ្លួនឲ្យរួចផុតអំពីអ្វីដែលក្រុមសត្វទាំងអស់យល់ថា ជា
អំពើអយុត្តិធម៌រវាងទំនាក់ទំនងសត្វនិងមនុស្សនៅក្នុងសង្គម ។
គួរកត់សម្គាល់ដែរថា នៅពេលដែលពពួកសត្វតិរិច្ឆានទាំងនោះ
សម្រេចចិត្តធ្វើបដិវត្ត ដើម្បីរំដោះខ្លួនចេញពីការជិះជាន់សង្កត់
សង្កិនរបស់មនុស្ស សត្វទាំងអស់បានព្រមព្រៀងគ្នាទុកជាមុន
ថា នឹងលុបបំបាត់ចោលឲ្យអស់ រាល់ទង្វើទាំងឡាយណាដែល
នាំមកនូវអំពើអយុត្តិធម៌ក្នុងសង្គម ។ និយាយឲ្យចំ គឺការពារសិទ្ធិ
សេរីភាពសត្វគ្រប់ៗរូប មិនឲ្យនរណាយាយី ឬរំលោភបំពាន
តទៅទៀតឡើយ ។
បន្ទាប់ពីរំដោះខ្លួនចេញពីការជិះជាន់និងធ្វើទុក្ខបុកម្នេញរបស់
មនុស្សបានហើយ គេសង្កេតឃើញថា ពពួកសត្វដែលត្រូវបាន
គេជ្រើសរើសឲ្យធ្វើជាមេដឹកនាំក្នុងការធ្វើបដិវត្តនោះ ជាពិសេស
សត្វសេះឈ្មោះ អាសំឡី បានបង្ហាញ និងប្រព្រឹត្តអ្វីៗគ្រប់យ៉ាង
ដូចគ្នាបេះបិទទៅនិងក្រុមមនុស្សដែលពួកសត្វទាំងឡាយខំធ្វើ
បដិវត្តន៍ និងពលិកម្មគ្រប់បែបយ៉ាងដើម្បីលុប់បំបាត់ចោល ។
ការលាតត្រដាង នៅក្នុងសាច់រឿង កាលនោះបដិវត្តន៍មួយ នេះ
គឺមិនខុសអ្វីទៅនឹងការវិវត្តន៍នៅក្នុងសង្គមខ្មែរយើងនាពេល
បច្ចុប្បន្ននេះឡើយ ។ ពពួកសត្វតិរិច្ឆាន គឺមិនខុសអ្វីទៅនឹងប្រជា
រាស្ត្រទន់ខ្សោយដែលខ្វះខាតទាំងទ្រព្យសម្បត្តិ បុណ្យស័ក្តិ និង
អំណាចនោះទេ ។ រីឯមនុស្សគឺជាពួកអ្នកមានអំណាចដែល
ប្រព្រឹត្តិអំពើអយុត្តិធម៌ និងដើររុកគួនគេឯង ដើម្បីស្វែងរកផល
ប្រយោជន៍ផ្ទាល់ខ្លួន ។
អ្នកដែលធ្លាប់បានសិក្សាប្រវត្តិសាស្ត្រខ្មែរ ឬក៏ជនជាតិខ្មែរ ដែល
ធំដឹងក្តីនៅក្នុងទសវត្សឆ្នាំ ១៩៦០ និង ១៩៧០ សុទ្ធតែបានដឹង
ថាកាលពីទសវត្សឆ្នាំ ១៩៦០មេដឹកនាំខ្មែរបច្ចុប្បន្ន គឺ សម្តេច
ហុន សែន សម្តេច ជា ស៊ីម និង សម្តេច ហេង សំរិន សុទ្ធសឹង
តែជាមនុស្សក្រខ្សត់ ទាំងទ្រព្យសម្បត្តិ ទាំងបុណ្យស័ក្តិ និង
អំណាច ។ ដោយឈឺចាប់និងចង់បំបាត់នូវអំពើអយុត្តិធម៌នៅ
ក្នុងសង្គមនាសម័យនោះ សម្តេចទាំងបី បាននាំគ្នាចូលធ្វើបដិវត្ត
ជាមួយនឹងក្រុមខ្មែរកុម្មុយនីស្តមួយក្រុមដែលមានឈ្មោះថា ខ្មែរ
ក្រហម ដើម្បីវាយផ្តួលរំលំរដ្ឋអំណាចរបស់ពួក សក្តិភូមិ ចក្រព័ទ្ធ
និយម និង នាយទុនប្រត្តិកិរិយា រហូតដល់ទីបំផុត ពួកគេក៏បាន
ទទួលជ័យជម្នះដ៏ថ្លៃថ្លាមួយនៅឆ្នាំ ១៩៧៥ ។ បើគិតចាប់ពីពេល
នោះមកដល់បច្ចុប្បន្ននេះ យើងសង្កេតឃើញថា ជ័យជម្នះនៃ
បដិវត្តន៍បំបាត់អំពើអយុត្តិធម៌និងការជិះជាន់សង្កត់សង្កិនលើជន
ក្រីក្រខ្សត់អំណាចនៅក្នុងសង្គមខ្មែរ គឺមានថេរវេលាជិត ៤០ ឆ្នាំ
ហើយ ។ ប៉ុន្តែ អំពើអយុត្តិធម៌និងការជិះជាន់សង្កត់សង្កិនមក
លើពលរដ្ឋខ្មែរដែលខ្សត់អំណាច គឺនៅតែបន្តហាក់ដូចជាគ្មាន
អ្វីផ្លាស់ប្តូរទាល់តែសោះ ។ អ្វីដែលគួរឲ្យសង្វេកនិងឈឺចាប់ជា
ទីបំផុតនោះ គឺថា អ្នកដែលអនុញ្ញាតិ ឬក៏បណ្តោយឲ្យអំពើ
អយុត្តិធម៌និងការជិះជាន់សង្កត់សង្កិនលើប្រជារាស្ត្រក្រីក្រខ្មែរ
កើតមានឥតឈប់ឈរ គឺគ្មាននរណាក្រៅពីក្រុមអ្នកធ្វើបដិវត្ត
ដើម្បីបំបាត់អំពើអយិត្តិធម៌នៅក្នុងសង្គមខ្មែរឡើយ ។ កាលខ្លួន
ត្រូវបានគេជិះជាន់សង្កត់សង្កិន ពួកគេឈឺចាប់ណាស់ ហើយ
បានធ្វើពលិកម្មសព្វបែបយ៉ាង ដើម្បីស្វែងរកយុត្តិធម៌ជូនសង្គម
និងពលរដ្ឋខ្មែរ ។ ប៉ុន្តែនៅពេលដែលខ្លួនបានខ្លាយជាអ្នកដឹកនាំ
កំពូលៗនិងមានអំណាចអាចរំដោះពលរដ្ឋខ្មែរក្រីក្រឲ្យរួចផុតពី
ទុក្ខវេទនាផ្សេងៗ ពួកគេបែរជាព្រងើយកន្តើយ ឬធ្វើមិនដឹងមិន
ឮទៅវិញ ។ តើវិចារណញាណនិងការឈឺចាប់ ដែលធ្លាប់តែដក់
ជាប់នៅក្នុងបេះដូងនៃសម្តេចទាំងបី ដែលធ្លាប់បានធ្វើបដិវត្ត
យ៉ាងស្វិតស្វាញ ដើម្បីបុពិ្វហេតុយុត្តិធម៌នៅក្នុងសង្កមខ្មែរនោះ
បាត់បង់ទៅណាអស់ហើយ ? ឬមួយក៏អំណាច បុណ្យស័ក្តិ និង
ទ្រព្យសម្បត្តិ បានធ្វើឲ្យស្មារតីតស៊ូស្វែងរកយុត្តិធម៌និង
សុភមង្គលជូនពលរដ្ឋខ្មែរក្រីក្រ រលាយខ្សុលអស់ទៅហើយ ?
តើអ្នកធ្វើបដិវត្តទាំងអស់ សុទ្ធតែមានចរិតផ្លាស់ប្តូរដូចជា
អាសំឡី ដែលជាសត្វតិរិច្ឆាននៅក្នុងរឿង កាលនោះបដិវត្តន៍មួយ
នោះឬ ? បើសិនជាយ៉ាងដូច្នេះគ្រប់តែករណីនោះ តើពលរដ្ឋខ្មែរ
ដែលខ្សត់អំណាចអាចមានសង្ឃឹម ឬក៏មធ្យោបាយអ្វីមួយមក
ស្រោចស្រង់ស្ថានភាពជីវិតរបស់ខ្លួនដែរទេ ?
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment