Monday, July 28, 2014

មួយថ្ងៃ មួយម៉ាត់

គ ជ ប ឯករាជ្យ៖ យោងតាមពត៌មានថ្មីៗ គណបក្ស ប្រជាជន និង គណបក្ស សង្គ្រោះជាតិបានមូលមតិគ្នាដាក់ស្ថាប័ណ គ ជ ប ជាស្ថាប័ណមួយដែលឯករាជ្យ ។ យើងសូមសួរថា តើ គ ជ​ ប មានឯករាជ្យភាពនៅត្រង់ណា បើសមាជិក ៨ រូបក្នុងចំណោម ៩ រូប ជាសមាជិក ឬ សកម្មជនរបស់គណបក្សនយោបាយដែលមានអាសនៈ នៅក្នុងរដ្ឋសភានោះ ? អ្វីដែលជាតួនាទីអនាគត គ ជ ប គឺជាស្ថាប័ណ មួយដែលមានតុល្យភាព (Balanced) មិនមែនឯករាជ្យនោះទេ ។ ដូច្នេះ សូមមេត្តាកុំប្រើពាក្យ ឯករាជ្យ ដើម្បីបោកប្រាស់រាស្ត្រ ។ នៅលើលោកនេះ យើងមិនអាចរកមនុស្សឯករាជ្យបានទេ ។ អ្វីដែលយើងអាចរកបាន គឺមនុស្សដែលមិនស្ថិតនៅក្រោមឥទ្ធិពល គណបក្សនយោបាយ ។ តើយើងធ្វើដូចម្តេចទើបអាចដឹងបាន ថាបុគ្គលណាមួយមិនស្ថិតនៅក្រោមឥទ្ធិពលគណបក្សនយោបាយ ? គណបក្សទាំងអស់ដែលមានអាសនៈនៅក្នុងរដ្ឋសភាអាចបង្កើត គណកម្មាធិការចម្រុះមួយដើម្បីសួរដេញដោលស្វែងយល់ អំពីបញ្ហានេះ ។ នៅពេលដែល បីភាគបួន (3/4) នៃសមាជិក គណកម្មាធិការចម្រុះ បោះឆ្នោតផ្តល់សច្ចានុម័តឲ្យបុគ្គល ណាមួយ នោះបានសេចក្តីថា បុគ្គលនោះ មិនស្ថិតនៅក្រោម ឥទ្ធិពលនៃគណបក្សនយោបាយណាមួយឡើយ ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...