Friday, June 20, 2014

មួយថ្ងៃ មួយម៉ាត់

របបសន្តិសុខសង្គម៖ ពាក្យនេះទំនងជាគេបកប្រែចេញមក ពីពាក្យអង់គ្លេស (Social Security Insurance or SSI) ។ អ្វីទៅជា (SSI) ? វាគឺជាប្រាក់សន្សំដែលនិយោជក និងនិយោជិត (Employers and Employees) បង់ចូល ឬក៏តម្កល់នៅក្នុង គណនេយមួយដែលរដ្ឋបង្កើតឡើង សម្រាប់ឲ្យនិយោជិតអាស្រ័យផល នៅពេលដែលពួកគាត់ចូលនិវត្តន៍ ឬក៏មានគ្រោះថ្នាក់ខណៈកំពុង បំពេញការងារ ។ នៅក្នុងប្រទេសជឿនលឿនមួយចំនួន ដូចជា សហរដ្ឋអាមេរិក កាណាដា និង សហភាពអឺរ៉ុប ថវិកា (SSI, ដោយមានជំនួយថវិកាពីរដ្ឋខ្លះផង) ត្រូវបានគេយកមក បម្រើសេចក្តីត្រូវការរបស់ និយោជិតផង និងមនុស្សចាស់និងស្ត្រី មេម៉ាយដែលមានកូនតូចៗនៅក្នុងបន្ទុកផង ។ ថវិកាដែលគេជួយ ដល់មនុស្សចាស់និងស្ត្រីមេម៉ាយគេហៅថា សហសង្គ្រោះ (Welfare) ។ នៅស្រុកខ្មែរ រដ្ឋមិនទាន់មានកម្មវិធីជំនួយ (Welfare) សម្រាប់មនុស្សចាស់និងស្ត្រីមេម៉ាយនៅឡើយទេ ។ ដូច្នេះ (SSI) គឺមានសម្រាប់តែនិយោជិត និងអតីតនិយោជិត តែប៉ុណ្ណោះ ។ រីឯការបកប្រែពាក្យ (SSI) ថា របបសន្តិសុខសង្គម នោះ គឺមិនត្រឹមត្រូវទេ ព្រោះវាមិនមែនជារបបសម្រាប់ផ្គត់ផ្គង់សង្គម ទាំងមូលឡើយ ។ ពាក្យ (Security) នៅទីនេះគេមិនបកប្រែ ថាសន្តិសុខទេ ព្រោះន័យរបស់វាស្មើនឹង (Safety Net) ដែលយើងអាចបកប្រែថា គាំពារ ។ ដរាបណាកម្មវិធី (SSI) របស់កម្ពុជានៅមិនទាន់មានវិសាលភាពធំទូលាយនៅឡើយ យើងគួរបកប្រែពាក្យ (SSI) ថា របបគាំពារនិយោជិត ឬក៏ ថវិកាធានារ៉ាប់រងនិយោជិត វិញទើបត្រឹមត្រូវ ៕

2 comments:

Unknown said...

The first greeting of Paris Motor

Trustworthy MG Cambodia mention, the new model of Paris Motor will comes to show the public for the first time.
It brings two choices for the audience. The audience can choose 177-hp, 1.8-liter TSI engine and range from 108 to 246hp. X-Perience comes standard with specific model 18-inch and wheels run in all season as standard with 19-inch that can be get more cost.
This kind was stand out from a stock of Leon ST. By the way European is a place was selected for sale this car as soon as.

SenBlue said...

2015 Sierra Denali equipped with magnetic ride control system

The pickup truck’s parent, General Motors announced that 2015 Sierra Denali vehicle will add the powerful magnetic ride control (MRC) suspension system for a better driving experience for patrons as recognizable car Cambodia dealer Mg Cambodia revealed.
This system utilizes the shock absorber to magnetize and convert energy to thermal in a viscous molten. This help improve the riding quality and vehicle handling as the executive chief engineer, Jeff Luke, informed: "With magnetic ride control, the 2015 Sierra Denali delivers a smoother, more confident driving experience without sacrificing the capabilities customers expect from a GMC truck,"
He added: "The responsiveness of the system makes this full-size truck feel and drive like a luxury vehicle - and one that's more comfortable on long trips, especially when trailering."


ចំណីខួរក្បាល

នរកប្រាំបួនជាន់ ថ្មីៗនេះ ខ្ញុំបានមើលភាពយន្តឯកសារស្តីអំពីកវីដ៏ល្បីល្បាញមួយរូបរបស់ប្រទេសអ៊ីតាលី គឺលោក ដានតេ អាលីហ្គៀរី (Dante Aligieri) ។ ខ្...