Wednesday, February 12, 2014

មួយថ្ងៃ មួយម៉ាត់

អំណះអំណាងៈ ពាក្យនេះមិនដឹងជាគេបកប្រែមកពីពាក្យ បរទេស ឬក៏ជាពាក្យខ្មែរ ។ ប៉ុន្តែ ខ្ញុំស្តាប់ទៅហាក់ដូចជាឆ្គងបន្តិច ។ បើតាម អត្ថន័យនៃពាក្យនេះគឺប្រហែលជាប្រើជំនួសពាក្យ អះអាង ។ ប៉ុន្តែ ដោយហេតុថា ពាក្យអះអាង ជាកិរិយាសព្ទ គេក៏ប្រើពាក្យ អំណះ អំណាង ជំនួសវិញ ។ សូមបញ្ជាក់ថា ពាក្យខ្មែរមួយចំនួនដែលជា កិរិយាសព្ទនោះ យើងអាចប្រើជានាមបាន ដោយគ្រាន់តែយក ពាក្យ ការ មកដាក់ពីមុខពាក្យទាំងនោះទៅ វាក្លាយទៅជានាម ហើយ ។ ដូច្នេះ យើងយកពាក្យ ការអះអាង មកប្រើជំនួសពាក្យ អំណះអំណាង ក៏បានដែរ ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...