Monday, December 23, 2013

ចំណីខួរក្បាល

ពាក្យខ្មែរប្រែពីពាក្យបរទេស នៅពេលដែលខ្ញុំអានពត៌មានជាភាសាខ្មែរ ខ្ញុំតែងប្រទះឃើញពាក្យប្លែកៗ ដែលគេបកប្រែចេញពីពាក្យបរទេសមក ។ ពាក្យខ្លះ មិនត្រឹមតែឆ្គងទេ វា ថែមទាំងគ្មានន័យត្រឹមត្រូវទៀតផង ។ ខ្ញុំសូមលើកយកពាក្យមួយចំនួន មកវែកញែកដើម្បីទុកជាចំណីខួរក្បាលដូចតទៅ៖ ប្លង់មេៈ ពាក្យនេះប្រហែលជាប្រែមកពីពាក្យ (Master Plan) ។ ពាក្យ (Master Plan) នេះ ជាទូទៅគេប្រើនៅក្នុងកិច្ចការសំណង់ ។ យើងដឹងហើយថា មុននឹងសាងសង់អ្វីមួយ គេត្រូវមានគម្រោងមូលដ្ឋាន ។ ដូច្នេះ យើងគួរនិយាយថាគម្រោងមូលដ្ឋានវិញត្រឹមត្រូវជាង ។ បច្ចុប្បន្នភាពៈ ពាក្យនេះ ប្រហែលជាបកប្រែចេញមកពីពាក្យ (Update) ។ ពាក្យបច្ចុប្បន្ន គឺសំដៅលើពេលវេលា មិនមែនជាភាវៈទេ ។ ដូច្នេះ យកភាពដែលជាភាវៈមកប្រើជាមួយនឹងកាលនោះ គឺខុសហើយ ។ ពាក្យ (Update) នេះ បើយើងប្រើសំដៅទៅលើការបន្ថែមកម្មវិធីថ្មីចូល ក្នុងប្រព័ន្ធកំព្យូទ័រ យើងគួរនិយាយថាដាក់បន្ថែមកម្មវិធីថ្មី ។ ប៉ុន្តែ បើយើង និយាយសំដៅទៅលើតួលេខដូចជាបញ្ជីបោះឆ្នោត យើងគួរនិយាយថា បញ្ជីចុះឈ្មោះចុងក្រោយបំផុត ទើបត្រឹមត្រូវជាង ។ យេនឌឺៈ ពាក្យនេះគឺនិយាយតាមសំនៀងភាសាអង់គ្លេស (Gender) ដែលមានន័យថា ភេទ ។ សូមបញ្ជាក់ថា នៅក្នុងភាសា អង់គ្លេស ពាក្យ (Gender) និង (Sex) គឺសំដៅទៅលើអត្ថន័យតែ មួយ ។ ដូច្នេះ ហេតុអ្វីក៏យើងមិនយកពាក្យ ភេទ ដែលជាភាសាខ្មែរចំ តួនោះ មកប្រើតែម្តងទៅ ចាំបាច់យកពាក្យគេមកប្រើ នាំឲ្យពិបាកយល់ ធ្វើអ្វី ? បើយើងចង់និយាយអំពី (Gender Equality) នោះ យើង យកពាក្យ សមភាពភេទ មកប្រើទៅ វាមានន័យពេញលេញណាស់ទៅ ហើយ ។ តស៊ូមតិៈ ពាក្យនេះ ប្រហែលជាគេបកប្រែចេញពីពាក្យអង់គ្លេស (Debate) ។ ពាក្យ (Debate) នេះ គឺគេប្រើសំដៅទៅលើការជជែក វែកញែករកខុសត្រូវ ដោយប្រើតក្កវិជ្ជាដើម្បីគាំទ្រនូវគោលគំនិតអ្វីមួយ ។ ដូច្នេះ ពាក្យ (Debate) គួរប្រែថា ជជែករកខុសត្រូវវិញ ។ ពន្លឿនៈ ពាក្យនេះ អាចមានប្រភពចេញពីពាក្យអង់គ្លេស (Expedite) ។ ខ្ញុំបានមើលក្នុងវចនានុក្រមខ្មែរដើម្បីស្វែងរកពាក្យ ពន្លឿននេះ ប៉ុន្តែ រកមិនឃើញទេ គឺមានតែពាក្យ ពន្យា ពន្យឺត និង ពន្យឺន ។ ថ្វីត្បិតតែពាក្យ ពន្លឿន អាចធ្វើជាពាក្យផ្ទុយជាមួយនឹងពាក្យ ពន្យឺត ក៏ដោយ ក៏យើងមិនគួរបង្កើតពាក្យថ្មីមកប្រើតាមតែអំពើចិត្តនោះទេ ។ ពាក្យ (Expedite) គឺគេសំដៅទៅលើការធ្វើកិច្ចការអ្វីមួយឲ្យបានឆាប់រហ័ស ។ ដូច្នេះ យើងអាចយកពាក្យ រហ័ស ឬ ធ្វើឲ្យលឿន មកប្រើក៏បានដែរ ។ ជីវចម្រុះៈ ពាក្យនេះមានដើមកំណើតចេញមកពីពាក្យ (Bio-Diversity) ។ យើងមិនអាចបកប្រែពាក្យ (Bio) ថា ជីវ គ្រប់ តែកាលទេសនោះទេ ។ ឧទាហរណ៍ (Bio Fuel) ដែលជាប្រេងម៉្យាង ផលិតចេញពីរុក្ខជាតិ ឬគ្រាប់ធញ្ញជាតិនោះ គេមិនប្រែថា ប្រេងជីវ ទេ ។ គេហៅប្រេងប្រភេទនេះថា ប្រេងធម្មជាតិ ។ ដូច្នេះ ពាក្យ (Bio- Diversity) គួរប្រែថា ធម្មជាតិចម្រុះវិញ ប្រហែលត្រឹមត្រូវជាង ។ បុណ្យសមុទ្រៈ ពាក្យនេះខ្ញុំឃើញគេសរសេរជាភាសាអង់គ្លេស ថា (Sea Festival) ។ បើយើងសង្កេតមើលតាមភាពជាក់ស្តែង អ្វី ដែលជា បុណ្យសមុទ្រ នៅទីនេះ វាគឺជា ទិវាឆ្នេរសមុទ្រ ដែលភាសាអង់ គ្លេសគេសរសេរថា (Beach Festival or Beach Carnival) ។ ដូច្នេះ គួរកែ បុណ្យសមុទ្រ ទៅជា ទិវាឆ្នេរសមុទ្រ វិញ ត្រឹមត្រូវជាង ។ ចែករំលែកចំណេះដឹង ឬបទពិសោធៈ ពាក្យនេះប្រហែលជា គេបកប្រែមកពីពាក្យថា (Share knowledge or experience) ។ សូមបញ្ជាក់ថា ចំណេះដឹងក្តី បទពិសោធក្តី ជាវត្ថុ អរូបី ។ ដូច្នេះ គេមិន អាចយកទៅចែករំលែក ដូចជាផ្លែឈឺ ឬនំចំណីនោះទេ ។ ពាក្យ (Share) នៅទីនេះគួរប្រែថា ប្រាប់ ឬរៀបរាប់ទើបត្រឹមត្រូវ ។ បើគេនិយាយសំដៅ ទៅលើអ្វីៗដែលក្រៅអំពី វត្ថុអរូបីទើបគេប្រែថា ចែករំលែក ឬចូលរួមជា មួយ ។ ឧទាហរណ៍ ចែករំលែកនំ (Share a cake) ជិះតាក់ស៊ីជាមួយ គ្នា (Share a cab) ។ ស្ពានអាកាសៈ ធម្មតា កាលណាយើងនិយាយអំពីស្ពាន គឺយើង សំដៅលើសំណង់ដែលគេសង់ឆ្លងកាត់ ប្រឡាយ អូរ ស្ទឹង ទន្លេ ឬក៏ដៃសមុទ្រ ។ មិនដែលមាននរណាសង់ស្ពានឆ្លងកាត់អាកាសនោះទេ ព្រោះអាកាសគ្មានកោះ គ្មានត្រើយដូចជា ស្ទឹង ឬទន្លេឡើយ ។ អ្វីដែលខ្មែរហៅថាស្ពានអាកាសនោះ គឺគ្រាន់តែជាផ្លូវដែលគេសង់ក្នុងលម្ហពីលើផ្លូវមួយទៀត ដើម្បីកុំឲ្យចរាចរកក ស្ទះ ។ ភាសាអង់គ្លេស គេហៅផ្លូវប្រភេទនេះថា (Overpass) ដែលយើងគួរ សរសេរជាភាសាខ្មែរថា ផ្លូវលម្ហ ឬ ផ្លូវរំលង។

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...